មានគេថា ងារជាជំទាវទៅហើយ តែនៅ សូនីតា នៅខំលក់អាវ ទាំងចំណេញ ៥ដុល្លារ ១០ដុល្លារ តែនាងតបទៅវិញថា....

//s9.kh1.co/c1/c1b719866624f82c5a644b6dc92d3180e5eeb04a.jpg
តារា & កម្សាន្ដ

 ២២-ធ្នូ-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

មានគេថា ងារជាជំទាវទៅហើយ តែនៅ សូនីតា នៅលក់អាវ ទោះចំណេញ ៥ដុល្លារ តែនាងតបទៅវិញថា....

ភ្នំពេញ៖  នៅ សូនីតា អាចនិយាយបានថា ជាតារាម្នាក់ដែលមានចរិតសុភាពរាបសារ រួសរាយរាក់ទាក់ ទៅកាន់មនុស្សជុំវិញខ្លួនជានិច្ច ដែលធ្វើឲ្យមនុស្សជាច្រើន មានការស្រលាញ់ ពេញចិត្ត គ្រប់ៗគ្នា ទើបបែបនេះហើយ ទើបនាង មានញាតិគ្រប់ទីកន្លែង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ប្រិយមិត្ត ក៏បានដឹងថា នៅ សូនីតា ក៏បានក្លាយជា លោកជំទាវមួយរូប ក្រោយបានសាងជីវិតគ្រួសារ ជាមួយនឹង លោក ទិត្យ ថាវរិទ្ធ ហើយជាពិសេស ពួកគេ ក៏មានកូនតូច ជាកាដូដ៏មានតម្លៃ នៅក្នុងជីវិតរបស់ពួកគេ ក្រោយទាក់ទងគ្នាជាច្រើនឆ្នាំ។

អ្វីដែលសំខាន់ជាងនេះទៅទៀត បើទោះបីអ្នកនាង នៅ សូនីតា ក្លាយជាអ្នកមានទ្រព្យ លុយចាយពេញដៃក៏ដោយ ក៏អ្នកនាង នៅតែខំលក់ខោអាវ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយរាល់ពេលយប់ឡើង អ្នកនាង តែងតែឡាយលក់ខោអាវ។ ជាមួយគ្នានោះដែរ ក៏មានមនុស្សមួយចំនួន បានពោលពាក្យថា តើអ្នកនាង ក៏ខំយ៉ាងនេះ ព្រោះថា ការលក់ខោអាវ ចំណេញតិចណាស់ ហើយណាមួយ នាងមានតូចទៀត ដែលជារឿងពិបាកប៉ុណ្ណឹង តែអ្នកនាង នៅតែឆ្លៀតយ៉ាងដូច្នេះ។

ប៉ុន្តែ អ្នកនាង ក៏បានតបទៅកាន់គេដែរថា៖

ហេតុអីបានជាមនុស្សមួយចំនួនតូចបដិសេដការងារលក់ខោអាវកំបុិកកំបុកថាមិនស័ក្តសម នឹងខ្ញុំ មិនលូយ ?តែបងប្អូនមានដឹងទេថាការងារនេះអាចជួយខ្ញុំអ្វីខ្លះ? វាមិនល្អមើលទេសំរាប់ភ្នែកបងប្អូន តែខ្ញុំពេញចិត្ត ព្រោះជាការងារសុច្ចរិត មិនរស់រង់ចាំដង្ហើមអ្នកដទៃដក ខ្ញុំដឹងថាវាមិនងាយស្រួលទេដែលខ្ញុំទុកកូនគេងក្បែរខ្ញុំ ហើយខ្ញុំឆ្លៀតឡាយ. វាមិនវេទនាទេដែលខ្ញុំធ្វើបែបនេះ ព្រោះខ្ញុំធ្លាប់ឃើញរូបភាពអស់នោះពីម៉ាក់ប៉ាខ្ញុំ ហើយ ខ្ញុំក៏ធ្លាប់រឹងមាំឆ្អែតដែរ តែខ្ញុំសប្បាយចិត្តនិង មានមោទនភាព ដែលខ្ញុំបានផ្តល់គំរូបែបនេះអោយកូនខ្ញុំឃើញថាលុយពិតជាពិបាករក ទោះ1ថ្ងៃខ្ញុំចំនេញ10$ក៏សប្បាយចិត្តព្រោះពេលដែលអត់ កុំថាឡើយ10$ តែ5$ ក៏គេនៅអង្គុយប្រដៅយើងដែរ  អរគុណសំរាប់ការដាស់តឿន តែខ្ញុំមិនអីទេ ព្រោះមិនចង់អោយកូនពិបាកដូចខ្ញុំ

សាររបស់នៅ សូនីរា

យ៉ាងណាមិញ សាររបស់អ្នកនាង អាចសបញ្ជាក់បានថា អ្នកនាង តែងតែព្យាយាមគ្រប់យ៉ាង បើទោះបីជា អ្នកនាង មានងារជាលោកជំទាវ មានលុយចាយក៏ដោយ ក៏អ្នកនាង នៅតែខំរកលុយ ទោះតិចក្តី ច្រើនក្តីក៏ដោយ៕

នៅ សូនីតា 
នៅ សូនីតា 
នៅ សូនីតា 
នៅ សូនីតា 
នៅ សូនីតា 
នៅ សូនីតា 
នៅ សូនីតា និងស្វាមី 
នៅ សូនីតា និងស្វាមី 
នៅ សូនីតា និងស្វាមី 
នៅ សូនីតា និងស្វាមី 
នៅ សូនីតា និងស្វាមី 
នៅ សូនីតា និងស្វាមី 
សាររបស់នាង
សាររបស់នាង
នៅ សូនីតា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T