ជនជាតិអាមេរិករាប់លានគ្រួសារនឹងត្រូវជួបបញ្ហាកង្វះអាហារ ក្នុងកំឡុងរដូវកាល​វិស្សមកាល​នេះ

//s9.kh1.co/2f/2f3cda84ec554f94b2c797d87778921c26005462.jpg
សង្គម

 ២៣-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ប្រជាជនអាមេរិកប្រមាណ៥៤លាននាក់នឹងត្រូវប្រឈមបញ្ហាខ្វះខាតចំណីអាហាររហូតដល់ដាច់ឆ្នាំ

អាមេរិក៖ ការវិភាគថ្មីបង្ហាញថាអង្គការប្រយុទ្ធប្រឆាំងការស្រែកឃ្លានរបស់​សហរដ្ឋអាមេរិក​បានរកឃេីញថាប្រមាណ៥៤លាននាក់នៃប្រជាជនអាមេរិកនឹងជួបប្រទះភាពខ្វះខាតក្នុងការទទួលបានរបបអាហារគ្រប់គ្រាន់រហូតដល់ដាច់ឆ្នាំ២០២០នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការមួយនេះបានផ្គត់ផ្គង់អាហារប្រមាណ ៤.២ ពាន់លានដល់ប្រជាជនទូទាំងប្រទេសចន្លោះខែមីនាដល់ខែតុលា។

ប្រជាជនអាមេរិក
ប្រជាជនអាមេរិក

ប្រជាជនដែលប្រឈមពីការប៉ះពាល់ខ្លាំងពីជម្ងឺរាតត្បាតកូវីត១៩មានដូចជា​ ចាស់ជរា​ អ្នកមានជំងឺរ៉ាំរ៉ៃ​ និងអ្នកមិនមែនជនជាតិស្បែកស​ ដែលពួកគេរងផលប៉ះពាល់ផ្នែក​សេដ្ឋកិច្ច​ខ្លាំងជាងគេពីជំងឺកូវីដ។

យោងតាមរបាយការណ៍ អត្រាអត់ការងារធ្វេីរបស់ប្រជាជនបានកេីតឡេីងយ៉ាងគំហកដែលនាំឱ្យកេីនឡេីងនូវតម្រូវការស្តុកទុកអាហារនិងស្បៀង។

ប្រជាជនអាមេរិក
ប្រជាជនអាមេរិក

គួរឱ្យដឹងផងដែរថា រដ្ឋចំនួន៤ ដែលមានភាគរយខ្ពស់ជាងគេក្នុងការប្រឈមនឹងកង្វះស្បៀងអាហារមានដូចជា​ រដ្ឋ​Mississippi (24.1%), (Arkansas (22.5%), Alabama (22.2%) និង​ Louisiana (21.7%)។ ប្រជាជននៅក្នុងរដ្ឋទាំង៤នេះ​ត្រូវបានប៉ាន់ប្រមាណថា​ មនុស្សម្នាក់ក្នុង៥នាក់នឹងប្រឈមកង្វះស្បៀងអាហារ មានន័យថាពួកគេមិនមានលទ្ធភាពក្នុងការទិញចំណីអាហារសម្រាប់បរិភោគប្រចាំថ្ងៃនោះទេ។ អ្នកដែលប៉ះពាល់ភាគច្រេីនគឺអ្នកដែលមានប្រាក់ខែតិច​ និងអ្នកដែលធ្វេីការនៅតាមរោងចក្រ​ ឬ​ឧស្សាហកម្ម​៕

Moeun Solynna
Lynna (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T