បរទេស៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថាកំពុងមានគម្រោងដាក់សម្ពោធរថយន្តស៊េរីទំនេីបនៅឆ្នាំ២០២៤ ដែលនឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លានឹងក្រុមហ៊ុនដ៏ល្បីល្បាញTesla។
ក្រៅពីនាឡិកាអេឡិចត្រូនិក ទូរស័ព្ទឆ្លាតវៃ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះប្រាកដជាមានមហិច្ឆតាពង្រីកទីផ្សាររបស់ខ្លួនផ្ដោតលេីវិស័យផ្សេងទៀត។ យោងទៅតាមរបាយការណ៍ Apple គ្រោងនឹងបង្កេីតរថយន្តផ្ទាល់ខ្លួនដែលជាផ្នែកមួយនៃគម្រោងTitan ដែលត្រូវបានបង្កេីត៦ឆ្នាំមុន។

យោងតាមការរាយការណ៍របស់សារព៍ត៌មាន Reuters Apple ត្រូវបានគេដឹងថាកំពុងតម្លេីងរថយន្តស៊េរីទំនេីបដែលមានសមត្ថភាពបេីកបរដោយខ្លួនឯងបាន (self-driving vehicle) រថយន្ដដ៏អស្ចារ្យមួយនេះនឹងមានវត្តមាននៅលេីទីផ្សារនាឆ្នាំ ២០២៤។ រថយន្ដថ្មីសន្លាងនេះត្រូវបានឱ្យដឹងថាគឺជាប្រភេទរថយន្តប្រេីប្រាស់ថាមពលអគ្គិសនីដែលលក្ខណៈពិសេសត្រង់ថាស៉ីថាមពលតិច ហេីយបេីកបរបានឆ្ងាយជាងរថយន្តអគ្គិសនីដទៃ។

ទោះបីជាក្រុមហ៊ុនយក្សមួយនេះកំពុងមមាញឹកផ្ដោតលេីគម្រោងថ្មីយ៉ាងណាក៏ដោយ ក៏ Apple នឹងនៅតែបន្តបញ្ចេញនូវមុខទំនិញថ្មីក្នុងពេលឆាប់ៗនេះដែលមានដូចជា Apple Watch Series 6, iOS14 និង New Mac Mini ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ