កូនក្រមុំជ័រជាល្បែងពេញនិយមរបស់ក្មេងស្រីតូចៗ ប៉ុន្ដែមានស្រីពេញវ័យមួយ ចំនួនតូចដែលចូល ចិត្តកូនក្រមុំជ័រពេក ចង់មានមុខមាត់ដូចកូន ។ ស្រីពេញវ័យទាំងបួននាក់ខាងក្រោមនេះ ត្រូវបានអ្នកប្រើ Internet ទទួលស្គាល់ថាពិតជាមាន មុខមាត់ដូចកូនក្រមុំជ័រមែន។ តើគេទាំងបួនប្រើវិធីអ្វីដែលធ្វើ ឲ្យមុខមាត់របស់គេដូចកូនក្រមុំជ័រ? សូមជួបជាមួយគេទាំងបួនខាងក្រោម៖

នារីទីមួយ Kotakoti

មតិជាច្រើនគិតថានាង Kotakoti ដែលមានអាយុ ១៦ ឆ្នាំ ប្រើកម្មវិធី Photoshop ដើម្បីកែមុខក្នុងរូបថតឲ្យដូចកូនក្រមុំជ័រ ។​ ទោះមានមតិប្រឆាំងយ៉ាងណាក៏ដោយ ក៏នាងមានអ្នកគាំទ្រជាច្រើននៅ ទ្វីបអាស៊ី។

នារីទីពីរ Venus Angelic

Venus មានអាយុ ១៥ ឆ្នាំមកពីទីក្រុង ឡង់ ប្រទេសអង់គ្លេស ។ នាងបានបញ្ជាក់ថានាងប្រើផ្សៅនិងក្រេមផាត់មុខ ដើម្បីឲ្យមានមុខមាត់ដូចកូនក្រមុះជ័រ នាងថែមទាំងមានវីដេអូនិយាយអំពីវិធីរបស់នាង។ នាង Venus ធ្លាប់រស់នៅប្រទេសជប៉ុន ២ ឆ្នាំ ហើយធ្លាក់ខ្លួនញៀននឹង គំនូរជីវចលរបស់ជប៉ុន ហើយចង់មានមុខមាត់ ដូចតុកកាតារបស់ជប៉ុន ។ មិនត្រឹមតែមានមុខមាត់ដូចគំនូរជីវចលរបស់ជប៉ុន សំឡេងនាងក៏ដូចគំនូរជីវចលដែរ​ ។

នារីទីបី Wang Jiayun

ជាសិស្សចិនម្នាក់មានអាយុ ១៧ ឆ្នាំដែលល្បីប្រចាំ ប្រទេសកូរ៉េ និង ចិន ដោយសារមុខមាត់ដូចកូនក្រមុំជ័រ។ រូបរបស់នាងទទួលអ្នកទស្សនា រាប់លាន នាក់ក្នុងមួយថ្ងៃ ប៉ុន្ដែក្រោយមករូបពិតប្រាកដ របស់នាងដែលមិនមានការតុបតែង និង ច្នៃដោយ Photoshop បានលេញពេញ Internet ធ្វើឲ្យប្រុសៗ ជាច្រើនខកចិត្តដែលខំ ចំណាយពេលតាមដាននាង។

នារីទីបួន Russian Barbie

មកពីប្រទេស រូស៊ី ប៉ុន្ដែមិនមានព័ត៌មានពីនាងច្បាស់ នាងមិនបានប្រាប់ពីឈ្មោះពិត និង របៀបដែលធ្វើឲ្យនាង មានរូបរាងដូចកូនក្រមុំជ័រទេ ។ ប៉ុន្ដែមតិជាច្រើនគិតថានាង មានរូបរាងដូចកូនក្រមុំជ័រជាងគេ។

មានប្រិយមិត្តនារីណាដែលមានសុបិនចង់មានមុខមាត់ដូចកូនក្រមុំជ័រដែរឬទេ?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]