ពិតជាកម្រ! ថតបានផ្កាយដុះកន្ទុយ កំឡុងពេលបាតុភូតសូរ្យគ្រាស កាលពីសប្ដាហ៍មុន

//s9.kh1.co/56/56525582362200c65ea1afa9cac36e9aef3ed4da.jpg
បច្ចេកវិទ្យា

 ២២-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ផ្កាយដុះកន្ទុយដែលគាត់រកឃើញអាចបង្ហាញខ្លួន នៅផ្ទៃខាងក្រោយនៃព្រឹត្តិការណ៍សូរ្យគ្រាស

បរទេស៖ ផ្កាយដុះកន្ទុយនៅជិតព្រះអាទិត្យមួយដែលទើបរកឃើញថ្មី ត្រូវបានគេថតបានកំពុងហោះទៅក្បែរព្រះអាទិត្យ អំឡុងពេលបាតុភូតសូរ្យគ្រាសកាលពីសប្ដាហ៍មុន ពេលដែលវាកំពុងតែខ្ទេចទៅជាធូលី។ ផ្កាយដុះកន្ទុយនេះត្រូវបានប្រទះឃើញដំបូង ដោយអ្នកចូលចិត្តតារាសាស្ត្រជនជាតិថៃ លោក Worachate Boonplod នៅក្នុងទិន្នន័យផ្កាយរណប កាលពីថ្ងៃទី១៣ ខែធ្នូ មួយថ្ងៃមុនព្រឹត្តិការណ៍សូរ្យគ្រាស នេះបើតាមសម្ដីរបស់ណាសា កាលពីថ្ងៃសៅរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គាត់បានចូលរួមនៅក្នុងគម្រោង Sungrazer Project ដែលឧបត្ថម្ភថវិកាដោយអង្គការណាសា ដែលជាគម្រោងអញ្ជើញអ្នកណាម្នាក់ ឲ្យស្វែងរករូបផ្កាយដុះកន្ទុយថ្មី នៅក្នុងរូបភាពពីទីភ្នាក់ងារអវកាសអឺរ៉ុបនិងផ្កាយរណប Heliospheric Observatory ឬ SOHO។

ផ្កាយដុះកន្ទុយមួយមានឈ្មោះថា C/2020 X3 (SOHO) ឬផ្កាយដុះកន្ទុយ Kreutz នៅក្បែរព្រះអាទិត្យ។ ត្រកូលនៃផ្កាយកន្ទុយមួយនេះកើតចេញពីផ្កាយដុះកន្ទុយមួយយ៉ាងធំ ដែលបានបំបែកខ្លួនទៅជាបំណែកតូចៗ កាលពីជាងមួយពាន់ឆ្នាំមុន។ ហើយពួកវានៅតែបន្តធ្វើដំណើរគោចរជុំវិញព្រះអាទិត្យ រហូតមកដល់សព្វថ្ងៃ។

ផ្កាយដុះកន្ទុយស្ថិតនៅខាងក្រោមផ្ទៃខាងក្រោយនៃព្រះអាទិត្យ ពេលកើតមានសូរ្យគ្រាស
ផ្កាយដុះកន្ទុយស្ថិតនៅខាងក្រោមផ្ទៃខាងក្រោយនៃព្រះអាទិត្យ ពេលកើតមានសូរ្យគ្រាស

លោក Boonplod ដឹងថា សូរ្យគ្រាសនឹងកើតឡើង ហើយគាត់ចង់ឃើញថា តើផ្កាយដុះកន្ទុយដែលគាត់រកឃើញអាចបង្ហាញខ្លួន នៅផ្ទៃខាងក្រោយនៃព្រឹត្តិការណ៍សូរ្យគ្រាសដែរឬអត់។ រូបភាពព្រះអាទិត្យពីផ្កាយរណបមានពណ៌ក្រហម បង្ហាញពីពន្លឺឆ្វាចដ៏តូចមួយគោចរក្បែរព្រះអាទិត្យ។

កំឡុងពេលថតរូបក្នុងព្រឹត្តិការណ៍សូរ្យគ្រាស ផ្កាយដុះកន្ទុយមួយនេះធ្វើដំណើរប្រហែល ៧២៤,២០៤គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានចម្ងាយ៤.៣លានគីឡូម៉ែត្រពីផ្ទៃព្រះអាទិត្យ។ ណាសាបាននិយាយថា ផ្កាយដុះកន្ទុយមួយនេះមានមុខកាត់ប្រហែល១៥ម៉ែត្រ។ បន្ទាប់មកវាបានបំបែកខ្លួនទៅជាភាគល្អិតធូលី ដោយសារត្រូវកាំរស្មីព្រះអាទិត្យខ្លាំងពីរបីម៉ោង មុនពេលឈានដល់ចំណុចជិតបំផុតរបស់វាទៅនឹងព្រះអាទិត្យ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T