ប្ដីប្រពន្ធ កុំកុហកលាក់បាំងគ្នា ទើបជីវិតអាពាហ៍ពិពាហ៍ បានយូរអង្វែង

//s9.kh1.co/8b/8b544879b0eb1beea08af5a8eab42280e41782b3.jpg
ប្រលោមលោក & អប់រំ

 ២២-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ប្ដីប្រពន្ធ កុំកុហកលាក់បាំងគ្នា ទើបជីវិតអាពាហ៍ពិពាហ៍ បានយូរអង្វែង

ច្បាស់ណាស់ថា ក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយ ទោះមានរឿង មានបញ្ហាអ្វីក៏ដោយ ក៏ត្រូវតែចេះប្រាប់គ្នាឱ្យបានដឹងទាំងអស់គ្នា ដើម្បីជួយជាគំនិត ជួយគិត ប្រឈមមុខ និងដោះស្រាយរួមគ្នា ដាច់ខាតកុំលាក់បាំងលិចកើត ភូតភរកុហកគ្នាឱ្យសោះ ព្រោះការកុហករវាងប្ដី និងប្រពន្ធ គង់តែមានថ្ងៃណាមួយ ធ្វើឱ្យទំនាក់ទំនង ចំណងអាពាហ៍ពិពាហ៍ប្រេះឆាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ត្រូវចាំថា ប្ដីប្រពន្ធណាដែលមិនស្មោះត្រង់ចំពោះគ្នា គឺមានតែការបែកបាក់ ទោះរស់នៅជួបជុំ ក៏គ្មានសុភមង្គល និងទំនុកចិត្តចំពោះគ្នាដែរ។ ម្យ៉ាងទៀត ប្ដីប្រពន្ធដែលលាក់បាំងគ្នា បើមិនបែកព្រោះតែភាពមិនទុកចិត្ត ក៏បែកព្រោះតែពាក្យសម្ដីចាក់រុកពីអ្នកខាងក្រៅដែរ។ ដូច្នេះ ការភូតភរកុហកគ្នា វាមិនមែនជារឿងល្អនោះឡើយ មិនថារឿងអ្វីក៏ដោយ សូមឱ្យស្មោះត្រង់ចំពោះគ្នា និយាយប្រាប់គ្នាដោយត្រង់ៗ កុំលាក់មុខលាក់ក្រោយ នាំឱ្យកើតការសង្ស័យចំពោះគ្នា។

រូបតំណាង
រូបតំណាង

លើសពីនេះ សូម្បីតែរឿងកុហក កិបកេងលុយកាក់សម្រាប់សាច់ញាតិខ្លួនឯង ក៏មិនត្រូវឱ្យវាកើតឡើងជាដាច់ខាត ព្រោះទោះយ៉ាងណា ក្នុងគ្រួសារ ប្ដីប្រពន្ធរបស់អ្នក ត្រូវតែដឹងឮគ្រប់យ៉ាង បើថាគេចិត្តមិនបាននឹងបងប្អូនយើងក៏ឱ្យដឹងច្បាស់ៗ តែកុំកុហក ព្រោះខ្លាចការស្ដីបន្ទោស ឬប្ដីប្រពន្ធមិនពេញចិត្ត មិនស្របគំនិតក្នុងការជួយជ្រោមជ្រែងបងប្អូនសាច់ថ្លៃ​ ឬឪពុកម្ដាយក្មេក។

រូបតំណាង
រូបតំណាង

មានប្ដីប្រពន្ធខ្លះ ចេះតែកិបកេងលុយកាក់យកទៅឱ្យបងប្អូន ម៉ែឪខាងខ្លួនឯង ហើយតែងតែលាក់បាំងប្ដី ឬប្រពន្ធខ្លួន ទង្វើនេះ មិនយូរមិនឆាប់វាគង់តែបែកធ្លាយ ហើយបើបែកធ្លាយហើយនោះ គឺមានតែបែកគ្នាព្រោះតែការលាក់បាំងនេះហើយ។ ដូច្នេះហើយ ទោះយ៉ាងណាក៏ដោយ កុំឱ្យមានរឿងលាក់បាំង ភូតភរកុហកកើតមាននៅក្នុងគ្រួសារ រវាងប្ដីប្រពន្ធអ្នកឱ្យសោះ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T