GirlfriendHire.com​ ជាគេហទំព័រដែលទើបតែបង្កើត ក្នុងបំណងផ្ដល់ការងារដល់សិស្ស និង និស្សិតស្រី ដែលត្រូវការថវិកាបន្ថែម ក្នុងការបង់ថ្លៃសាលា និង ចាយវាយ។ ក្នុងគេហទំព័នេះ សិស្សស្រីអាច ចុះឈ្មោះផ្សាយការងារ ដែលគេអាចធ្វើបានសម្រាប់សិស្សប្រុសៗ ដែលចង់បានសង្សារក្លែងក្លាយ ។ ការងាររួមមាន ជួយធ្វើការងារសាលាឲ្សសិស្សប្រុស ធ្វើជាប្រលែងលេងជាមួយតាម Facebook ផ្ញើសារផ្អែមល្ហែមចូលទូរស័ព្ទ ក្លែងជាមិត្តស្រីថ្មី ដើម្បីជួយអតិថិជនប្រុសឲ្យបែកបាក់ជាមួយសង្សារ ជាដើម។ អតិថិជនត្រូវបង់ ៥ ដុល្លារសហរដ្ឋអាមេរិក សម្រាប់សេវាកម្មនេះម្តងៗ ។ ខ្មែរឡូតគិតថា ក្នុង ៥ ដុល្លារនោះម្ចាស់គេហទំព័រអាចយក ១ ឬ ២ ដុល្លារ ជាថ្លៃផ្ដល់កន្លែងផ្សព្វផ្សាយ។

សិស្សប្រុសជាច្រើន ចាប់អារម្មណ៍នឹងសេវាកម្ម ដែលឲ្យសិស្សស្រីផ្ញើសារស្នេហាដល់គេ ជាពិសេសពួកគេ ចង់បង្អួតមិត្តរបស់គេថា គេមានស្រីៗស្រលាញ់ច្រើន ។ សិស្សស្រីដែលមានរូបស្អាត អាចបង្កើតសេវាកម្ម ក្លាយជាមិត្តក្នុង Facebook ដើម្បីកម្រៃ ៥ ដុល្លារសហរដ្ឋអាមេរិក ។ ដូចជាងាយរកលុយដល់ ហើយឲ្យតែមានរូបរាងស្អាត។

អ្នកបង្កើតគេហទំព័រនេះគឺលោក  Cody Krecicki អាយុ ២២ ឆ្នាំ ជានិសិ្សតនៅមហាវិទ្យាល័យ Edison State នៃរដ្ឋ Florida ។ Cody មិនចង់ឲ្យគេហទំព័រនេះជាកន្លែង ដែលសិស្សស្រី និង ប្រុសធ្វើអ្វីផ្ដេសផ្ដាសនោះទេ ប៉ុន្តែ Cody ចាប់ផ្ដើមប្រទះឃើញនារីខ្លះ ផ្សាយការផ្ដល់សេវាដែលមិនសមរម្យ។

តើប្រិយមិត្ដគាំទ្រសេវាកម្មបែបនេះទេបើមាននៅស្រុកខ្មែរ?

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]