អ្នកវិទ្យាសាស្ត្រអាមេរិកកំពុងសិក្សា ថាតើវ៉ាក់សាំងបង្ការអាចប្រឆាំងនឹង វីរុសកូរ៉ូណាបំលែងពូជថ្មីនៅអង់គ្លេសដែរឬអត់

//s9.kh1.co/38/387b077e4d8d65cda49d8812b513eb590ba94448.jpg
បច្ចេកវិទ្យា

 ២២-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ពួកគាត់កំពុងធ្វើការវិភាគតាមកុំព្យូទ័រជំហានដំបូង។

អាមេរិក៖ អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានស្រាវជ្រាវ Walter Reed Army Institute of Research រំពឹងថា នឹងដឹងលទ្ធផលនៅប៉ុន្មានថ្ងៃខាងមុខទៀត អំពីការព្រួយបារម្ភថា វ៉ាក់សាំងវីរុសកូរ៉ូណាមិនមានប្រសិទ្ធភាពប្រឆាំងនឹងការបំលែងពូជថ្មីនៃវីរុស ដែលរាលដាលយ៉ាងឆាប់រហ័សនៅក្នុងផ្នែកខ្លះនៃប្រទេសអង់គ្លេស។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដុកទ័រ Nelson Michael ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវជំងឺឆ្លងបានមានប្រសាសន៍ថា ខណៈពេលដែលមានការព្រួយបារម្ភថាវ៉ាក់សាំងនឹងមិនមានប្រសិទ្ធភាព ប្រសិនបើវីរុសបំលែងពូជនោះខ្លាំង អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Walter Reed នៅតែរំពឹងថា វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសទម្រង់ថ្មី។

នៅប្រទេសអង់គ្លេស មានការរកឃើញពីវីរុសកូរ៉ូណាបំលែងពូជថ្មី
នៅប្រទេសអង់គ្លេស មានការរកឃើញពីវីរុសកូរ៉ូណាបំលែងពូជថ្មី

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមការងារពីវិទ្យាស្ថាន Walter Reed បានចាប់ផ្ដើមពិនិត្យមើលលំដាប់ហ្សែននៃវីរុសទម្រង់ថ្មីនៅចក្រភពអង់គ្លេស បង្ហោះតាមអនឡាញដោយក្រុមអ្នកស្រាវជ្រាវអង់គ្លេស។ ពួកគាត់កំពុងធ្វើការវិភាគតាមកុំព្យូទ័រជំហានដំបូង។ ប្រសិនបើការវិភាគកុំព្យូទ័របង្ហាញថាមានការព្រួយបារម្ភ នោះការសិក្សានឹងត្រូវធ្វើនៅក្នុងមន្ទីរពិសោធន៍និងធ្វើតេស្ដជាមួយសត្វ ដើម្បីកំណត់ឲ្យបានច្បាស់ថា វ៉ាក់សាំងនឹងមានប្រសិទ្ធភាពលើវីរុសទម្រង់ថ្មីមួយនេះ។

នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសពីការបិទតំបន់នៅថ្ងៃឈប់សម្រាក នៅផ្នែកខ្លះនៃប្រទេសអង់គ្លេស ដែលបានរកឃើញការរីករាលដាលនៃវីរុសបំលែងពូជថ្មី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T