សិង្ហបុរីជាប្រទេសទីមួយដែលអនុញ្ញាត ឱ្យប្រើសាច់មាន់ផលិតក្នុងមន្ទីរពិសោធន៍ នៅភោជនីយដ្ឋាន

//s9.kh1.co/35/35633f7eee89332c02a62711b626c67c36b0e9e9.jpg
បច្ចេកវិទ្យា

 ២១-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

មិនដឹងថាសាច់នេះមានរសជាតិយ៉ាងណានោះទេ

សិង្ហបុរី៖ នៅថ្ងៃសៅរ៍នេះ សាច់មាន់ដែលបង្កើតក្នុងមន្ទីរពិសោធន៍របស់ក្រុមហ៊ុនអាមេរិក Eat Just បានអនុញ្ញាតឱ្យដាក់បម្រើជាប្រវត្តិសាស្ត្រ នៅឯភោជនីយដ្ឋាន1880 ក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីទីភ្នាក់ងារម្ហូបអាហាររបស់ប្រទេសសិង្ហបុរីបានអនុញ្ញាតលើការលក់សាច់ប្រភេទនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាច់មាន់ដែលបង្កើតឡើងដោយមន្ទីរពិសោធន៍ នឹងក្លាយជាសាច់ដែលត្រូវបានលក់ និងដាក់ឱ្យបរិភោគដំបូងគេនៅភោជនីយដ្ឋាន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Eat Just ។

ភោជនីយដ្ឋាន1880 ដែលត្រូវបានគេស្គាល់ថាមុខម្ហូបមានលក្ខណៈច្នៃប្រឌិតនោះ បានអោយដឹងថាសាច់មាន់ GOOD Meat នឹងមាននៅក្នុងមុខម្ហូបចំនួនបី ដែលមានតម្លៃប្រហែល23ដុល្លារ។

ខាងក្នុងភោជនីយដ្ឋាន1880 (ប្រភពរូប៖ Timothy Oulton)
ខាងក្នុងភោជនីយដ្ឋាន1880 (ប្រភពរូប៖ Timothy Oulton)

លោក Tetrick ដែលបានបង្កើតក្រុមហ៊ុន Eat Just ក្នុងឆ្នាំ2011មានប្រសាសន៍ថា ក្រុមហ៊ុនបានចាប់ផ្តើមបង្កើតសាច់មាន់ដោយប្រើកោសិកាសត្វ ចាប់តាំងពីឆ្នាំ2016មក។

ដើម្បីបង្កើតសាច់មាន់ GOOD Chicken កោសិកាសត្វមួយចំនួនតូចត្រូវបានយកចេញពីកសិដ្ឋាន។ បន្ទាប់មក កោសិកាត្រូវបានផ្តល់សារធាតុចិញ្ចឹមដូចជាអាស៊ីតអាមីណូ កាបូអ៊ីដ្រាត ជាតិរ៉ែ ខ្លាញ់ និងវីតាមីន ដែលជាប្រភេទសារធាតុចិញ្ចឹមដែលសត្វត្រូវការដើម្បីលូតលាស់ និងធំធាត់។ បន្ទាប់មកកោសិកាត្រូវបានរីកទៅជាសាច់ក្នុងអត្រាយ៉ាងលឿនដោយប្រើ bioreactor។

ពីការចាប់ផ្តើមរហូតដល់ចប់ដំណើរការ គឺចំណាយពេលប្រហែល14ថ្ងៃ ដើម្បីបង្កើតសាច់មាន់បែបនេះ។ វាលឿនជាងសាច់មាន់ធម្មតាដែលចំណាយប្រហែល45ថ្ងៃ រាប់ពីពេលមាន់កើត រហូតដល់ថ្ងៃសម្លាប់។ Eat Just មានរោងចក្រផលិតទាំងនៅភាគខាងជើងកាលីហ្វ័រញ៉ា និងសឹង្ហបុរីផងដែរ សម្រាប់ការផលិតសាច់នេះ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T