សម្ដី​មិន​ល្អ​របស់​អ្នក​ដទៃ​ ​អាច​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​​ «សុខ​ភាព​​​អ្នក​​ស្តាប់»​ ​ដល់​ថ្នាក់​នេះ​!

//s9.kh1.co/f0/f093006c99f6703eeeb2cf1671f90a1c38ea578a.jpg
ប្រលោមលោក & អប់រំ

 ២១-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

កុំឲ្យសម្ដីអ្នកដៃធ្វើបាបជីវិតអ្នកអី! សម្ដីមិនល្អរបស់អ្នកដទៃ ពេលខ្លះប៉ះពាល់ដល់សុខភាព​យើងទៀតផងព្រោះតែគេងមិនលក់ ឬលក់ទាំងសុបិនមិនល្អ

នៅក្នុងជីវិតរស់នៅរបស់យើងម្នាក់ៗតែងជួបនូវរឿងមិនសប្បាយចិត្ត ទុក្ខកង្វល់ខ្វល់គំនិតផ្សេងៗ ជាពិសេសគឺ​សម្ដីអ្នក​ដទៃ​ ឬមនុស្សជុំវិញខ្លួនដែលយើងតែងតែឭដោយខានពុំរួច ហើយបើយើង​រវល់តែចាប់អារម្មណ៍យកសម្ដីមិនល្អរបស់​អ្នកដទៃ យកមកគិតទាំងដឹងថាវាជាសម្ដីមិនល្អមិនគួរយកដាក់ខ្លួន នោះយើងនឹងក្លាយជាមនុស្សល្ងង់​ដែលមិនចេះ​រើស​យកអ្វីមានប្រយោជន៍ដាក់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ពាក្យសម្ដីអាក្រក់អ្នកដទៃមិនខុសពីសំរាម ដែលស្អុយរលួយ ហើយខួរក្បាលយើងក៏មិនមែនជាធុងសំរាម​សម្រាប់​ដាក់​វាដែរ។ ​ប៉ុន្ដែអ្នកខ្លះវិញរៀនសូត្របានខ្ពស់ដែលតែបែរជាត្រូវមកឈឺចាប់ស្អឹតទ្រូង ព្រោះសម្ដីមនុស្សរៀន​មិនចប់​បាក់​ឌុបផង ហើយបើគិតម្ដងទៀតមែនទែនទៅវាដូចជាមិនសូវសមស្របទាល់តែសោះ។

រូបតំណាង
រូបតំណាង

ប្រការដែលគួរឲ្យចាប់អារម្មណ៍នោះគឺប្រសិនបើយើងអាចយកឈ្នះមិនខ្វល់ពីសម្ដីអ្នកដទៃវិញ ចិត្តយើងក៍មិនល្អក់កករ​ហើយ​ស្រស់បំព្រងទៀតផងព្រោះយើងមិនបានមួរម៉ៅចំពោះពាក្យសម្ដីទាំងនោះ។ ការដែលត្រូវគេស្ដីបន្ទោស​ហើយ​មិន​​តបតមិនមែនជារឿងល្ងង់ ឬក៏អន់នោះទេ តែវាពិតជាចំនេញពេលវេលាអាចយកទៅធ្វើរឿងផ្សេង​ដែលមាន​ប្រយោជន៍​​ជាងនេះបាន។  និយាយឲ្យមែនទែនទៅ ចំពោះសម្ដីមិនល្អរបស់អ្នកដទៃនេះ ពេលខ្លះប៉ះពាល់ដល់សុខភាព​យើងទៀតផងព្រោះតែគេងមិនលក់ ឬលក់ទាំងសុបិនមិនល្អ ព្រោះចិត្តចេះតែនឹងឃើញនូវរឿងមិនល្អធ្វើឲ្យចិត្តម៉ង់សៅ​ហើយរាងកាយក៏ចុះទ្រឌទ្រោមតាមនោះដែរ។

រូបតំណាង
រូបតំណាង

អ្វីដែលបានរៀបរាប់ខាងលើ បើយើងចេះតែរវល់យកមកគិត ហើយខឹងចងគំនុំគំតមាត់យកឈ្នះទៅវិញទៅមក តើពេលណាចប់? សរុបមកគឺមិនល្អទាំងសងខាងប៉ុន្ដែបើយើងនៅស្ងៀមមិនតបត និងព្រមអភ័យដល់គេ នោះយើង​នឹងមានជ័យជម្នះលើគេ ហើយពាក្យសម្ដីរបស់គេដែលនិយាយមកយើង ចុងក្រោយនឹងត្រូវធ្លាក់ទៅបុគ្គលនោះវិញ។ ម្យ៉ាងវិញទៀតវាក៏ជាទឹកចិត្តមួយដ៏ល្អប្រពៃដែលមនុស្សគ្រប់រូបគួរមាន ជាពិសេសពេលប្រកបអាជីវកម្មតែងមានការ​ប៉ះពាល់ពាក្យសម្ដីនឹងគ្នាដោយខានពុំរួច ហើយលទ្ធផលការងារក៏មិនបានលទ្ធផលផ្លែផ្កាល្អដែរ ព្រោះចិត្តមិន​នឹងហ្ន មិនសប្បាយចិត្តរវល់តែគិតរឿងអត់បានការបែបនេះ៕

Sinn Vathanak
សុិន​ វឌ្ឍនះ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T