អីយ៉ា! បើលោក Laporta ជាប់ឆ្នោតធ្វើប្រធានក្លិប Barca ម្ដងទៀតលោកនឹងនាំយកអតីតកីឡាករម្នាក់នេះមកវិញ

//s9.kh1.co/9c/9c42523f1efd09f43e84fbd39ee2d11e70ec0cbb.jpg
កីទ្បា

 ២១-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Hector Ballerin ត្រៀមវិលចូលទ្រនំចាស់គឺ Barcelona បើសិនលោក Joan Laporta ឡើងធ្វើប្រធានក្លិប

អេស្ប៉ាញ៖ យោងតាមសេ​ចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបអ្នកមានបុណ្យ Barcelona នឹងទិញយកអតីតកីឡាកររបស់ខ្លួនម្នាក់ត្រឡប់មកវិញនោះគឺខ្សែការពារ Hector Ballerin បើសិនជាលោក Joan Laporta ឈ្នះការបោះឆ្នោតក្លាយជាប្រធានក្លិបសាជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Hector Ballerin
  ខ្សែការពារ Hector Ballerin

នៅឆ្នាំ២០១១ Hector Ballerin បានផ្ទេរទៅលេងឲ្យក្លិបកាំភ្លើងធំ Arsenal ក្នុងក្របខណ្ឌ Premier League ប៉ុន្តែកាលពីមុន រូបគេធ្លាប់លេងឲ្យថ្នាលបណ្ដុះបណ្ដាលយុវជនរបស់ Barcelona ដែលមានឈ្មោះថា La Masia ដល់ទៅ៨ឆ្នាំឯណោះ។

  ខ្សែការពារ Hector Ballerin
  ខ្សែការពារ Hector Ballerin
  ខ្សែការពារ Hector Ballerin កាលលេងនៅ Barcelona
  ខ្សែការពារ Hector Ballerin កាលលេងនៅ Barcelona

កីឡាករខ្សែការពារវ័យ២៥ឆ្នាំរូបនេះកំពុងជួបភាពលំបាកលំបិននៅ Arsenal ដោយសារទម្រង់លេងមិនសូវគាប់ភ្នែកលោកគ្រូបង្វឹក Mikel Arteta ទោះបីជាគេបានជាប់ជម្រើស១១នាក់ដំបូងញឹកញាប់ក៏ដោយ។ក្នុងនោះលោក Tony Adams ក៏ធ្លាប់រិះគន់ Ballerin ផងដែរ។

  ខ្សែការពារ Hector Ballerin
  ខ្សែការពារ Hector Ballerin

ក្លិប Arsenal អាចនឹងអនុញ្ញាតឲ្យ Ballerin ចាកចេញបើសិនក្លិបរកបានអ្នកមកជំនួសរូបគេហើយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក៏ចង់ត្រឡប់មកលេងនៅទឹកដីកំណើតវិញដែរ។

  ខ្សែការពារ Hector Ballerin
  ខ្សែការពារ Hector Ballerin

លោក Joan Laporta ដែលធ្លាប់ធ្វើជាប្រធានក្លិបយក្សនៅតំបន់កាតាឡាន់ពីឆ្នាំ ២០០៣ ដល់ ២០១០ ម្ដងហើយនោះ ចង់យក Hector Ballerin មកវិញក្នុងតម្លៃ ២២លានផោន(ស្មើនឹងប្រមាណ ២៩.៧លានដុល្លារ) ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មីនៅថ្ងៃទី២៤ខែមករាខាងមុខនេះហើយ។

  ខ្សែការពារ Hector Ballerin
  ខ្សែការពារ Hector Ballerin

Hector Ballerina បានបង្ហាញខ្លួនចំនួន ២១៩ប្រកួតឲ្យ Arsenal ហើយបើសិន Barcelona ចង់បានរូបគេមែនគឺប្រហែលត្រូវរង់ចាំរហូតដល់ផុតរដូវកាលនេះ៕

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T