ថ្ងៃនេះ សែននំអ៊ី ចុះមានដឹងអត្ថន័យ បែបណាអត់?

//s9.kh1.co/35/352d6edc24d72dcdc0852a2381ccdce98fd9c2b6.jpg
សង្គម

 ២១-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ប្រជាជន​ចិន និង​ប្រជា​ពលរដ្ឋខ្មែរ ដែល​មានជាប់ ខ្សែស្រលាយ​ចិន តែង​ប្រារព្ធ​ធ្វើ​ ពិធី​បុណ្យ​សែន​នំ​អ៉ី​នេះ ជា​រៀង​រាល់​ឆ្នាំ ​ក្នុងអត្ថន័យ​ធំ​មួយ​នោះគឺ​ ដើម្បី​ជួប​ជុំ​ សមាជិកគ្រួសារ​ ទទួលទាន​អាហារ​ជុំគ្នា​ មួយ​ពេល​តែប៉ុណ្ណោះ​​។

យល់ដឹង៖ ជា​ទូ​ទៅ ​ពិធី​សែន​នំអ៉ី ​ឬ​ក៏Dongzhi FestivalWinter Solstice Festival ​ជាពិធី​បុណ្យប្រពៃណី​មួយ ​របស់ ​ប្រជាជនចិន ​​ដែល​​តែ​ងតែ ​ប្រារព្ធ​ធ្វើ​ឡើង ​នៅ​ក្នុងខែ​ធ្នូ ​​ជារៀង​រាល់​ឆ្នាំ  ដោយ​ប្រជា​ពលរដ្ឋខ្មែរ ​ដែល​មាន​ជាប់​ខ្សែ ​ស្រឡាយ​ចិន ដូចជាខ្មែរ-ទាជីវ, ខ្មែរ-កាតាំង​, ខ្មែរ​-ហៃណាំ, ខ្មែរ​-ចិន​ខិ​ ជាដើម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នំអ៉ី
នំអ៉ី
នំអ៉ី
នំអ៉ី

សម្រាប់ ​ប្រជា​ជន​ចិន ​ពិធី​សែន​នំអ៉ី​នេះ ​ជា​ឱកាស​នៃ ការ​ជួប​ជុំ​គ្រួសារ​ យ៉ាង​រីករាយ​ ដើម្បី​ទទួល​ទាន​ ម្ហូប​អាហារ ​ជុំ​គ្នា​មួយ​ឆ្នាំ​ម្តង ​ហេតុ​នេះ ​សមាជិក​គ្រួសារ​ទាំង​អស់ ​ត្រូវ​តែ​មក​ជួប​ជុំគ្នា ​ទទួល​ទាន​នំអ៉ី​ ជុំគ្រួសារ​មិន​អាច ​អាក់​អាន​បាន​ទេ​​។

ពិធីសែន​នំអ៉ី
ពិធីសែន​នំអ៉ី
នំអ៉ី
នំអ៉ី

អត្ថន័យ​នៃ ​ការ​សែន​នំ​អ៉ី ​សម្រាប់​ប្រជា​ជន​ចិន ​គឺថ្ងៃ​តំណាង​ឲ្យ ​ការ​ជួប​ជុំ ក្នុង​ក្រុមគ្រួសារ, តំណាង​ឲ្យ ​ការ​ចេះ​ស្រលាញ់​គ្នា ស្រុះស្រួល​គ្នា នៃ​សមាជិក ក្នុង​គ្រួសារ, ជួប​ជុំគ្នា​ទទួល​ទាន ​នំ​អ៉ីដើម្បី​នាំ​មក ​នូវលាភសំណាង​ល្អ, និង​ក៏​ដូ​ចជា ​ការ​ដាស់​តឿន ​ដល់​កូន​ចៅទាំង​អស់​ថា ​ឆ្នាំ​ថ្មី​កើន​អាយុ​១ ​ឆ្នាំ​ទៀត​ហើយ​ផង​ដែរ​៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T