វីរុសកូរ៉ូណាបំលែងពូជថ្មី បានបំបែកខ្លួនទៅជា១៧ប្រភេទសំខាន់ៗ ដែលកំណត់បានដោយក្រុមអ្នកស្រាវជ្រាវ

//s9.kh1.co/a6/a6148210a8cbe3645530d85575f2b31685e69d9d.jpg
បច្ចេកវិទ្យា

 ២១-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ការផ្លាស់ប្ដូរនេះផ្ដល់ភាពងាយស្រួលដល់វីរុស ដើម្បីចូលទៅកាន់ផ្នែកខាងក្នុងនិងផ្ដល់បន្លែងមួយសម្រាប់វា។

បរទេស៖ ការវិភាគដំបូងនៃបម្រែបម្រួលថ្មីត្រូវបានបោះពុម្ពផ្សាយ និងកំណត់ការបំលែងពូជសំខាន់ចំនួន១៧ទម្រង់។ វាមានការផ្លាស់ប្ដូរទៅលើចំណុចប្រូតេអ៊ីនបន្លារបស់វីរុស ដែលជាគន្លឹះសម្រាប់វីរុសប្រើ ដើម្បីអាចចូលទៅក្នុងកោសិការាងកាយយើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបំលែងពូជមួយប្រភេទដែលគេដាក់ឈ្មោះថា N501Y បានផ្លាស់ប្ដូរផ្នែកសំខាន់នៃបន្លារបស់វា ដែលវាអាចភ្ជាប់ចូលទៅកាន់កោសិកា។ វាគឺជាកន្លែងដែលបន្លាអាចបង្កើតទំនាក់ទំនងដំបូងជាមួយផ្ទៃនៃកោសិកានៃរាងកាយរបស់យើង។ ការផ្លាស់ប្ដូរនេះផ្ដល់ភាពងាយស្រួលដល់វីរុស ដើម្បីចូលទៅកាន់ផ្នែកខាងក្នុងនិងផ្ដល់កន្លែងមួយសម្រាប់វា។ វាជាចំណុចសំខាន់មួយនៃការសម្របខ្លួនរបស់វីរុស។

ការបំលែងពូជមួយប្រភេទទៀតដែលគេឲ្យឈ្មោះថា H69/V70 ដែលចំណុចតូចនៃបន្លារបស់វាត្រូវដកចេញ បានលេចវត្តមានមកជាច្រើនដងកាលពីមុន រួមជាមួយការឆ្លងរាលដាលលើករណីសំពោច mink ផងដែរ។ លោកសាស្ត្រាចារ្យ Ravi Gupta នៅសាកលវិទ្យាល័យ University of Cambridge បានបង្ហាញថា ការបំលែងពូជមួយនេះបង្កើនការឆ្លងចំនួន២ដង នៅក្នុងបន្ទប់មន្ទីរពិសោធន៍។ ការសិក្សាដោយក្រុមតែមួយបានបង្ហាញថា ការដកចេញរបស់វាធ្វើឲ្យអង្គបដិប្រាណពីឈាមរបស់អ្នកជំងឺ មិនសូវមានប្រសិទ្ធភាពក្នុងការវាយប្រហារលើវីរុស។

វីរុសកូរ៉ូណាដែលមានបន្លានៅជុំវិញ
វីរុសកូរ៉ូណាដែលមានបន្លានៅជុំវិញ

សាស្ត្រាចារ្យ Gupta បានប្រាប់ថា៖ «វាកំពុងរីកដុះដាលយ៉ាងរហ័ស ដែលនោះជាអ្វីរដ្ឋាភិបាលខ្វាយខ្វល់ យើងក៏ព្រួយបារម្ភ ហើយក្រុមអ្នកវិទ្យាសាស្ត្រក៏មានការបារម្ភ។»

វីរុសដែលត្រូវបានគេរកឃើញដំបូង នៅទីក្រុងវូហាន ប្រទេសចិន មិនមែនជាប្រភេទតែមួយ ដែលពិភពលោកកំពុងតែមានក្ដីកង្វល់នោះទេ។ ប្រភេទបំលែងពូជ D614G បានលេចឡើងនៅតំបន់អឺរ៉ុប ក្នុងខែកុម្ភៈ ហើយបានក្លាយជាប្រភេទវីរុសដែលរាតត្បាត។ ចំណែកមួយប្រភេទទៀតគឺ A222V ដែលបានឆ្លងរាលដាលពាសពេញទ្វីបអឺរ៉ុប ដែលមានជាប់ពាក់ព័ន្ធនឹងមនុស្សធ្វើដំណើរកម្សាន្តរដូវក្ដៅ នៅប្រទេសអេស្ប៉ាញ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T