ខេត្ត​បន្ទាយមានជ័យ ៖ ​យុវ​ជន​​​ម្នាក់​បាន​ផឹកស្រា​​​ស្រវឹង​​​ផ្លោះ​របង​​លប​ឡើង​​​តាមបង្អួច​​​ ផ្ទះ​​អ្នក​ជិត​​ខាង​បម្រុង​​ចូលទៅ​​​​ធ្វើ​​​សកម្ម​ភាព​ចាប់​​​ រំលោភកូនស្រី​​​ម្ចាស់​ផ្ទះ​​អាយុ​ទើប​តែ​១៦​ឆ្នាំ ​​ដែល​កំពុងលាប​ម្សៅ​​ក្នុង​បន្ទប់​ ប៉ុន្តែ​​​បែក​ការណ៍​​​ត្រូវ​​​នាង​ស្រែក​​​ឆោ​ឡោ​​បង្កឱ្យ​មានការ​ភ្ញាក់​ ផ្អើល​​​ ត្រូ​វបាន​​ប្រជាពលរដ្ឋ​​​​​អ្នកជិត​ខាង​​​ចាប់​ឱ្យ​សមត្ថ​​កិច្ច​​ ។ ​អំពើ​ដ៏គម្រក់​​​របស់យុវជន​ឡើង​ក​នេះ បាន​កើត​ឡើង​​​​កាលពីវេលា​ម៉ោង៩​​យប់​ថ្ងៃ​ទី៦ មេសា ​ឆ្នាំ​២០១២ នៅ​ចំណុច​ភូមិ​​ក្លឹង ​ឃុំ​ស្វាយ​ចេក​ ​ស្រុក​ស្វាយចេក​​  ។

លោក​​​អនុសេនីយ៍​ឯកហ៊ិន ​សារុន ​​អធិការ​​​​រង​ស្រុក​ស្វាយ​ចេក​​ទទួ​លការ​ងារ​យុត្ត​ិធម៌​​បាន​ឱ្យ​​ដឹង​ថា ​យុវជន​សង្ស័យ​​មាន​ឈ្មោះ​​ហុង ស៊ីលួន អាយុ​២៥​ឆ្នាំ ​​ជាកម្មករ​​​ មាន​ស្រុក​កំណើតនៅ​​​ភូមិ​​​​ពន្សាយ​​រាក់ ​​ឃុំ​ព​ន្សាយរាក់ ក្រុង​សំរោង​​​​ ខេត្ត​ឧត្តរ​មានជ័យ ស្នាក់​នៅ​បណ្តោះអាសន្នភូមិ​កើត-ហេតុ​ខាង​លើ ។ ​ចំណែក​នាង​ក្រមុំ​រួច​ផុត​ពី​​​ក្រញាំ​​​ប្រុស​ព្រាន​​មាន​ឈ្មោះ​ ធចន អាយុ​​១៦​ឆ្នាំ ​​ជា​កូន​កំព្រា​​ រស់នៅ​ជា​មួយ​ម្តាយ​ចិញ្ចឹម​​​តាំងពី​តូច​​មកម្ល៉េះ។ លោក​​អធិការ​​​រង​ស្រុក​​​ស្វាយចេក​បាន​បន្ត​ឱ្យ​ដឹង​ថា ​​បើ​តាមការ​​​រៀប​រាប់ពី​​​​​នាង​​រង​គ្រោះបាន​ប្រាប់​សមត្ថ​កិច្ចថា ​មុនពេល​​​​កើត​ហេតុ ​​នាង​កំពុង​​តែ​លាបម្សៅ​​​ក្នុង​បន្ទប់​​មិន​ទាន់​​​​បិទ​បង្អួច ​ ស្រាប់​តែ​​នាង​​ឮ​សំឡេង​​​ប្រាវ​​ក្នុង​​​បន្ទប់​​ រំពេច​នោះ​នាង​​​ក្រឡេក​​​មើល​ក្រោយខ្នង​​ឃើញ​​​មនុស្ស​ប្រុសម្នាក់​ចូល​ មកក្នុងបន្ទប់​​​​តាមបង្អួច ។ ​ភ្លាមៗនាង​ក៏ស្រែក​​​ឆោឡោ​ឡើង​ផ្អើល​ទៅ​ដល់​​ម្តាយ​ច​ិញ្ចឹមកំពុង​​មើលទូរ​ ទស្សន៍​ និងផ្អើល​ដល់​អ្នក​ជិត​ខាង​​មកចាប់​យុវជន​សង្ស័យ​​ ហើយ​​ប្រគល់ឱ្យ​​សមត្ថកិច្ច​​​តែម្តង ។ ​​

លោកអធិការ​រង​​បានបញ្ជាក់​ឱ្យ​ដឹង​ទៀតថា ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​​​​​យុវជន​​​សង្ស័យ​​បាន​ឆ្លើយ​​​សារភាព​ថា ​រូបគេ​បាន​​លួច​ស្រឡាញ់​​នាង​ជិត​មួយឆ្នាំ​មកហើយ ​ ខណៈ​​រូបគេ​​មកធ្វើការងារ​នៅទីនេះ​ ។ ដោយឃើញ​​នា​ង​នៅ​ក្នុង​បន្ទប់​​​​ម្នាក់ឯង​​ កំពុង​លាប​ម្សៅ​​​ទ្រាំ​មិន​បាន​​ ក៏​លបចូល​មាន​អារម្មណ៍​​ចង់ភ្លក់​រស​ជាតិ​ផ្លូវ​ភេទ​​ប៉ុន្តែ​ត្រូវ​នាង​ ស្រែក  ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]