ក្មេងអាយុ9ឆ្នាំរកប្រាក់បាន 29.5លានដុល្លារ ជា YouTuber ដែលរកចំណូលបានច្រើនជាងគេបំផុតនៅឆ្នាំនេះ

//s9.kh1.co/96/963012be8f35edddb90e8f3d85f220943051ce5a.jpg
បច្ចេកវិទ្យា

 ២១-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

កុមារ Ryan ក៏រកបានប្រាក់ប្រមាណ 200 លានដុល្លារផងដែរពីប្រដាប់ប្រដាក្មេងលេង និងសម្លៀកបំពាក់

បរទេស៖ ក្មេងប្រុសឈ្មោះ Ryan Kaji អាយុ9ឆ្នាំរកប្រាក់បាន ជិត30លានដុល្លារក្នុងមួយឆ្នាំពីការបើកប្រអប់និង review ប្រដាប់ប្រដាក្មេងលេង និងហ្គេមនៅលើ YouTube គឺជា YouTuber ដែលមានរកចំណូលបានខ្ពស់បំផុតបីឆ្នាំជាប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុមារា Ryan Kaji មកពីរដ្ឋតិចសាស់រកលុយបាន 29.5លានដុល្លារពីឆានែល YouTube របស់គេឈ្មោះថា Ryan's World និងរកបានប្រហែលជា200លានដុល្លារទៀត ពីការលក់ប្រដាប់ប្រដាក្មេងលេង និងសម្លៀកបំពាក់ក្រោមយីហោ Ryan's world រួមទាំងឈុតគេងយប់យីហោ Marks & Spencer។ កុមាររូបនេះក៏បានចុះកុងត្រារាប់លានដុល្លារដើម្បីថត TV series ផ្ទាល់ខ្លួនរបស់គេ នៅលើប៉ុស្តិ៍ Nickelodeon ផងដែរ។

Ryan Kaji (រូបថតៈ Kaji Family / YouTube)
Ryan Kaji (រូបថតៈ Kaji Family / YouTube)

Kaji ដែលត្រូវបានគេចាត់ទុកថាជា “child influencer” បានចាប់ផ្តើមបង្កើតវីដេអូ YouTube ដំបូងនៅខែមីនា ឆ្នាំ2015 បន្ទាប់ពីគេឃើញឆានែល review ប្រដាប់ប្រដាក្មេងលេងរបស់អ្នកដទៃ ហើយរូបគេក៏ប្រាប់ម្តាយគេថាខ្លួនចង់ធ្វើបែបនេះដែរ។

ក្រុមគ្រួសាររបស់កុមារា Kaji មានឆានែល YouTube រហូតដល់ទៅ9 ដែលឆានែល Ryan’s World គឺជាឆានែលដែលពេញនិយមបំផុតដោយមានអ្នក subscribe ចំនួន41.7លាននាក់ និងការចូលមើល12.2ពាន់លានដង។ វីដេអូដែលពេញនិយមបំផុតរបស់ Kaji គឺ Huge Eggs Surprise Toys Challenge ដែលមានអ្នកទស្សនាជាង2ពាន់លានដង ធ្វើឱ្យវាក្លាយជាវីដេអូមួយក្នុងចំណោម60វីដេអូ ដែលមានអ្នកមើលច្រើនបំផុតនៅលើ YouTube ៕

វីដេអូដែលពេញនិយមបំផុតនៅ Ryan's World គឺ Huge Eggs Surprise Toys Challenge មានអ្នកចូលមើលច្រើនជាង 2 ពាន់លានដង។  (រូបថតៈ Kaji Family / YouTube)
វីដេអូដែលពេញនិយមបំផុតនៅ Ryan's World គឺ Huge Eggs Surprise Toys Challenge មានអ្នកចូលមើលច្រើនជាង 2 ពាន់លានដង។  (រូបថតៈ Kaji Family / YouTube)
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T