នៅថ្ងៃនេះ កម្ពុជានឹងជួបប្រទះបាតុភូត ពេលយប់មានរយៈពេលយូរជាងពេលថ្ងៃ

//s9.kh1.co/a9/a9b1b515f7efdb36b60c9cb25fb24f8fc4a0c449.jpg
បច្ចេកវិទ្យា

 ២១-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ប្រទេសកម្ពុជារបស់យើងនៅក្នុងចំណោមប្រទេសជាច្រើនដែលស្ថិតក្នុងព្រឹត្តិការណ៍សិសិរស៊ុលស្ទិសនេះ

កម្ពុជា៖ បើយោងតាមគេហទំព័រ Time and date បានឲ្យដឹងថានៅថ្ងៃទី២១ ខែធ្នូនេះ នឹងកើតមានព្រឹត្តិការណ៍ប្រចាំឆ្នាំមួយគឺសិសិរស៊ុលស្ទិស ដែលមានន័យថាពេលយប់មានរយៈពេលយូរជាងពេលថ្ងៃ។ ជាទូទៅនៅក្នុងខែធ្នូរវាងថ្ងៃទី២១និង២២ កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយ នៅលើខ្សែស្របទី២៣.៤°ខាងត្បូងអេក្វាទ័រ ដូច្នេះប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងនឹងជួបប្រទះ រយៈពេលយប់វែងជាងពេលរាល់ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយនៅលើខ្សែស្របខាងត្បូងអេក្វាទ័រ
កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយនៅលើខ្សែស្របខាងត្បូងអេក្វាទ័រ

តំបន់ប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងមានដូចជាអាមេរិកខាងជើង អាមេរិកកណ្ដាល អឺរ៉ុប អាស៊ី និងអាហ្វ្រិកខាងកើត។ ប្រទេសកម្ពុជារបស់យើងនៅក្នុងចំណោមប្រទេសជាច្រើនដែលស្ថិតក្នុងព្រឹត្តិការណ៍សិសិរស៊ុលស្ទិសនេះ ហើយថ្ងៃចន្ទទី២១នេះដែរវេលាម៉ោង១៧:០២ល្ងាច(ម៉ោងនៅកម្ពុជា) កាំរស្មីព្រះអាទិត្យនឹងប៉ះកែងខ្សែស្របខាងត្បូងអេក្វាទ័រ។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រទេសកម្ពុជារបស់យើង នៅថ្ងៃទី២១ ខែធ្នូនេះ ព្រះអាទិត្យនឹងរះឡើងនៅម៉ោង៦:១៤ព្រឹក និងលិចទៅវិញនៅម៉ោង៥:៤១ល្ងាច ហើយពេលថ្ងៃមានរយៈពេលត្រឹមតែ១១ម៉ោងនិង២៧នាទីប៉ុណ្ណោះ។ នៅថ្ងៃនេះដែរ ព្រះអាទិត្យមានចម្ងាយពីផែនដី ១៤៧.១៦លានគីឡូម៉ែត្រ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T