បុរសជនជាតិបារាំងត្រាំក្នុងទឹកកករាប់ម៉ោង បំបែកឯតទគ្គកម្មពិភពលោកសាជាថ្មី

//s9.kh1.co/6c/6c946ba7632423a3b462f0fd79c94374e33cd1a5.jpg
សង្គម

 ២០-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

នេះជាកំណត់ត្រាថ្មីមួយរបស់គាត់

បារាំង៖ កាលពីថ្ងៃសៅរ៍ ជនជាតិបារាំងលោក Romain Vandendorpe បានបំបែកឯតទគ្គកម្មពិភពលោកដោយបានអង្គុយត្រាំទឹកកកក្នុងរយៈពេលវែងបំផុត ដើម្បីរៃអង្គាសប្រាក់សម្រាប់ជំងឺមហារីកកុមារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុគ្គលិកសុខាភិបាលអាយុ 34 ឆ្នាំរូបនេះបានអង្គុយត្រាំទឹកកកដែលខ្ពស់កប់ដល់ករបស់គាត់ នៅក្នុងទូកញ្ចក់អស់រយៈពេល 2 ម៉ោង 35នាទីនិង 43 វិនាទីដែលច្រើនជាងឯតទគ្គកម្មចាស់រហូតដល់ទៅ 40នាទី នៅតំបន់ Wattrelos ភាគខាងជើងនៃប្រទេសបារាំង។

គាត់បាននិយាយថាគាត់បានហ្វឹកហាត់ដើម្បីយកឈ្នះលើដែនកំណត់របស់មនុស្ស ដោយលោកបានប្រើបច្ចេកទេសគ្រប់គ្រងប្រព័ន្ធសរសៃប្រសាទដោយប្រើ ការស្រមើលស្រមៃ និងការផ្តោតអារម្មណ៍។

 Romain Vandendorp អង្គុយក្នុងទឹកកក
 Romain Vandendorp អង្គុយក្នុងទឹកកក

បច្ចេកទេសហ្វឹកហាត់របស់គាត់រួមមានការអង្គុយនៅក្នុងអាងទឹកកកត្រជាក់ស្រេប អង្គុយនៅក្នុងទូទឹកកកចំណុះ 500 លីត្រ ហើយត្រូវកប់នៅក្នុងព្រិលនៅឯរមណីយដ្ឋានជិះស្គីបារាំង Chamonix ។

គាត់មានបំណងបរិច្ចាគលុយដែលប្រមូលបានតាមរយៈការសម្តែងរបស់គាត់ ទៅសមាគម Wonder Augustine ដែលបានបង្កើតឡើងនៅ Wattrelos បន្ទាប់ពីក្មេងស្រីអាយុ 4 ឆ្នាំម្នាក់ឈ្មោះថា Augustine បានស្លាប់កាលពី 2 ឆ្នាំមុនដោយសារជំងឺមហារីកខួរក្បាល។

លោក Steve de Matos ប្រធានសមាគមបានមានប្រសាសន៍ថា៖ «អ្នកគ្រប់គ្នាអាចបរិច្ចាគប្រាក់មួយអឺរ៉ូ សម្រាប់រាល់នាទីដែលលោក Romain កប់ក្នុងទឹកកក។»

ជាចុងក្រោយលោក Vandendorpe Romain មានសារដ៏សាមញ្ញបំផុតមួយ ទៅកាន់កុមារដែលកំពុងប្រយុទ្ធនឹងជំងឺមហារីកនោះគឺ «ត្រូវមានសង្ឃឹមជានិច្ច»៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T