ជិតដល់ថ្ងៃមែនទែនហើយ ស៊ន សៀវម៉ី ទម្លាយរូបថត Pre-Wedding

//s9.kh1.co/e2/e229eb45fbffae50c36b5da8f09ea3a92c88c221.jpg
កីទ្បា

 ២០-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

បើកបង្ហាញរូបភាព ប៉ុន្មានសន្លឹក នៃ ឈុតរូបភាព Pre-Wedding យ៉ាងថ្មីស្រឡាងជាច្រើនសន្លឹក កីឡាការនី ស៊ន សៀវម៉ី ជាមួយគូដណ្តឹង

ភ្នំពេញ៖ កាលពីប៉ុន្មានខែមុននេះ  កីឡាការិនី ស៊ន សៀវម៉ី  ធ្លាប់បានចេញមកអង្រួនចិត្តហ្វេនៗម្ដងរួចទៅហើយ ក្នុងការបង្ហាញពី ពិធីភ្ជាប់ពាក្យ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយដំណឹងល្អមួយនេះ បានធ្វើឲ្យមហាជន អបអរសារទរ ក៏ដូចជា បានជូនពរអ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង លុះដល់ខណៈពេលថ្មីៗនេះ ស្រាប់តែ មានប្រភពហ្វេសប៊ុកមួយ បានសម្រេចបញ្ចេញ ឈុតរូបភាព Pre-Wedding យ៉ាងថ្មីស្រឡាងជាច្រើនសន្លឹក របស់ កីឡាការនីកម្ពស់ ១.៨៣ ម៉ែត្ររូបនេះ ដែលនៅក្នុងឈុតនេះ រូបនាងពិតជាទាក់ទាញយ៉ាងខ្លាំងតែម្តង ជាមួយស្ទាយ៍ថតរូបនៅតាមសមុទ្រ រសនិយមបែបយុវវ័យ។

ខណៈដែរ រូបមួយសន្លឹកទៀត ក៏ពិតជាមមិនធម្មតាណាស់ដែរ ទាំងការតុបតែង និងការស្លៀកពាក់ បានធ្វើឲ្យកញ្ញា សៀវម៉ី  ប្រែក្លាយទៅជាកូនក្រមុំមួយរូបដ៏ស្រស់ស្អាត  ដែលគ្រងរ៉ូបពណ៌ស បានឈរអមជាមួយអនាគតស្វាមី បានទាក់ទាញភ្នែករបស់មហាជន នៃរូបភាពលេចធ្លោ  Pre-Wedding មួយនេះ។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ រូបថតនៃ Pre-Wedding អនាគតគូស្វាមីភរិយាអ្នកទាំងពីរ បានទម្លាយបែបនេះ បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន កាន់តែរំភើបជំនួស និងចង់ឲ្យថ្ងៃមង្គលរបស់ពួកគេ កាន់តែឆាប់មកដល់ នាពេលខាងមុខនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ស៊ន សៀវម៉ី
ស៊ន សៀវម៉ី
ស៊ន សៀវម៉ី
ស៊ន សៀវម៉ី
ស៊ន សៀវម៉ី ក្នុងឈុត Pre-Wedding
ស៊ន សៀវម៉ី ក្នុងឈុត Pre-Wedding
ស៊ន សៀវម៉ី ក្នុងឈុត Pre-Wedding
ស៊ន សៀវម៉ី ក្នុងឈុត Pre-Wedding
ស៊ន សៀវម៉ី ក្នុងឈុត Pre-Wedding
ស៊ន សៀវម៉ី ក្នុងឈុត Pre-Wedding
ស៊ន សៀវម៉ី  និងស្វាមី ក្នុងឈុត Pre-Wedding
ស៊ន សៀវម៉ី  និងស្វាមី ក្នុងឈុត Pre-Wedding
ស៊ន សៀវម៉ី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T