ក្រុមហ៊ុនផលិតដ្រូននិងឈីបរបស់ចិនទាំងនេះ ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិក

//s9.kh1.co/7f/7f715a6588b12c679b00ada81916daebb0784164.jpg
បច្ចេកវិទ្យា

 ២០-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

វាជាការធ្វើកូដកម្មចុងក្រោយដែលមិនពេញចិត្តដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

អាមេរិក៖ ក្រុមហ៊ុនផលិតដ្រូន DJI និងក្រុមហ៊ុនផលិតឈីប SMIC គឺជាក្រុមហ៊ុនចិនចុងក្រោយបង្អស់ ដែលត្រូវបញ្ចូលទៅក្នុងបញ្ជីខ្មៅនៃពាណិជ្ជកម្មអាមេរិក។ ជាសរុប ក្រុមហ៊ុនចំនួន៧៧ត្រូវបានបញ្ចូលទៅក្នុងបញ្ជី ដែលភាគច្រើនគឺជារបស់ចិន។ បញ្ជី Entity List ត្រូវបានបង្កើតឡើងដោយក្រសួងពាណិជ្ជកម្មអាមេរិក ហើយក្រុមហ៊ុនជាង២៧៥មានមូលដ្ឋាននៅប្រទេសចិន ក្នុងនោះមានក្រុមហ៊ុនទូរគមនាគមន៍យក្ស Huawei ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចាត់វិធានការនេះត្រូវបានគេមើលឃើញថា ជាការធ្វើកូដកម្មចុងក្រោយដែលមិនពេញចិត្តដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលប្រកាន់ជំហរឹងប៉ឹងទៅលើប្រទេសចិន។ រដ្ឋបាលសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានដាក់ការត្រួតពិនិត្យការនាំចេញលើក្រុមហ៊ុន SMIC ដើម្បីរឹតត្បិតការចូលប្រើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដោយសារតែមានជាប់ទាក់ទងនឹងយោធាចិន។

ស្លាកសញ្ញាក្រុមហ៊ុន DJI និង SMIC
ស្លាកសញ្ញាក្រុមហ៊ុន DJI និង SMIC

ក្រុមមន្ត្រីបាននិយាយថា សហរដ្ឋអាមេរិកមានភស្ដុតាងលើក្រុមហ៊ុន SMIC ដែលបានធ្វើការជាមួយយោធាចិន លើមីស៊ីលផ្លោងរយៈចម្ងាយខ្លីនិងមធ្យម និងអាវក្រោះសម្រាប់ទាហាន។ ក្រុមហ៊ុន SMIC ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាអ្នកផលិតឈីប ឈានមុខគេក្នុងប្រទេសចិនដីគោក។

រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានបញ្ចូលក្រុមហ៊ុន DJI ដែលជាក្រុមហ៊ុនដ្រូនធំជាងគេបំផុតមួយរបស់ពិភពលោកចូលក្នុងបញ្ជី Entity List ដោយជឿថា ក្រុមហ៊ុននេះបានដើរតួនាទីក្នុងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។ ការហាមឃាត់នេះមិនបានរារាំងប្រជាជនខ្លួនពីការទិញដ្រូនរបស់ក្រុមហ៊ុន DJI នោះទេ ប៉ុន្តែវាមានន័យថា ក្រុមហ៊ុននឹងមានការរិតត្បិតលើការផ្ទេរបច្ចេកវិទ្យាណាមួយពីសហរដ្ឋអាមេរិក។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនទាំងពីរមិនបានធ្វើអត្ថាធិប្បាយអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T