យុទ្ធសាស្រ្ត ៣យ៉ាងអាចជួយឱ្យអ្នកក្លាយជាមនុស្សឆ្លាតវៃ

//s9.kh1.co/ae/aed63ff0c1dbc3e13af7c7eb35f7cc596499191c.jpeg
យល់ដឹង

 ២១-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

បើអ្នកជាមនុស្សឆ្លាតនោះអ្នកជា មនុស្សឆាប់ជោគជ័យមិនខាន។

មនុស្សគ្រប់រូបនៅលើផែនដីនេះអ្នកណា ក៏ដោយសុទ្ធតែចូលចិត្ត និងចង់នៅក្បែរមនុស្សដែលមានប្រាជ្ញាឆ្លាតវៃ។ ពួកបុគ្គលទាំងនោះពួកគេតែងរតែមានគំនិតល្អៗជាច្រើន ក្នុងការជួយឱ្យយើងអាចធ្វើដំណើរទៅរកសកម្មភាព ហើយសកម្មភាពនឹងនាំអ្នកទៅរកគោលដៅ។ ខាងក្រោមនេះជាយុទ្ធសាស្រ្ត ៣យ៉ាងអាចជួយឱ្យអ្នកក្លាយជាមនុស្សឆ្លាតវៃបាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១. ការសង្កេត

ការសង្កេត
ការសង្កេត

ដើម្បីក្លាយជាមនុស្សឆ្លាត និងមានគំនិតច្រើន អ្នកត្រូវតែជាមនុស្សពូកែសង្កេត និងចេះឆ្ងល់។ ចូរដើរឲ្យបានច្រើន ហើយសង្កេតឲ្យច្រើនបំផុត ថែមទាំងចេះសួរខ្លួនឯងថា “ហេតុអ្វី” បានរឿងទាំងនោះកើតឡើង? អ្នកអាចស្វែងយល់ជុំវិញ អ្វីដែលអ្នកបានឃើញនោះ។ 

ទី២. បង្កើនទំនាក់ទំនងជាមួយសង្គមខាងក្រៅ

បង្កើនទំនាក់ទំនងជាមួយសង្គមខាងក្រៅ
បង្កើនទំនាក់ទំនងជាមួយសង្គមខាងក្រៅ

មនុស្សឆ្លាតវៃជាមនុស្សដែល ត្រូវចេះរៀននិងស្គាល់អ្នកដទៃអោយបានច្រើនពីព្រោះ “មនុស្សម្នាក់ គំនិតមួយ” ដូចនេះត្រូវចូលក្នុងសង្គមអោយបានច្រើននេះ គឺជាគោលការណ៍គ្រឹះនៃការបង្កើតគំនិតថ្មី របស់មនុស្សឆ្លាត។

ទី៣. អានសៀវភៅ

ការអានសៀវភៅ
ការអានសៀវភៅ

សកម្មភាពដ៏អស្ចារ្យដែលមនុស្សឆ្លាតវៃមនុស្សមានគតិបណ្ឌិត និងមនុស្សអស្ចារ្យតែងតែធ្វើ គឺអានសៀវភៅ។ សៀវភៅត្រូវបានរៀបចំឡើងដោយគំនិត ដែលកើតឡើងពីការសិក្សាស្រាវជ្រាវបទពិសោធន៍ជីវិត និងប្រភពជាច្រើនទៀត។ ដោយសារវាផ្ទុកដោយគំនិតដែលត្រូវបានចម្រាញ់ជាស្រេច ដូចនេះពេលអ្នកអានសៀវភៅ អ្នកក៏នឹងទទួលបានគំនិតថ្មី ផងដែរ។

ដូចនេះ ចាប់ផ្តើមទំព័រជីវិតថ្មីរបស់អ្នកជាមួយយុទ្ធសាស្ត្រទាំង ៣យ៉ាងនេះអ្នកប្រាកដជាឃើញខ្លួនឯងប្លែកនិងមានសមត្ថភាពជាងមុនជាមិនខាន៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T