រាជធានីភ្នំពេញ ៖ សិស្ស​វិទ្យាល័យបាក់ទូក​​​២នាក់​​បានក្លាយជា​​​​ចោរឆក់​ត្រូវ​សមត្ថកិច្ច​​​នគរ​បាល​​ប៉ុស្តិ៍​បឹងកេង​កងទី១ ដឹកនាំដោយលោក​អនុ​សេនីយ៍​ទោ​គល់ សុផាត ​ប្រធាន​នគរបាល​​ប៉ុស្តិ៍​បឹងកេងទី១ ចាប់ខ្លួនបានភ្លាមៗ​ ខណៈ​​ដែល​​សិស្សកំហូច​ទាំងពីរនាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់ទូរស័ព្ទ​​ដៃពីជនបរទេស​ម្នាក់​ដែល​កំពុង​ដើរ​និយាយ​ទូរស័ព្ទ​នៅលើ​​ដងផ្លូវលេខ៥១ ក្នុង​ភូមិ​សាស្ត្រ​​សង្កាត់​បឹងកេងទី១កាលពីវេលា​ម៉ោង​១ និង​៤៥នាទី​រសៀល​ថ្ងៃទី៩ មករា ឆ្នាំ២០១២។

ជនសង្ស័យ​​ដែលសមត្ថកិច្ច​​​ឃាត់ខ្លួន​ខាងលើ ​១-ឈ្មោះ​នូ សុម៉េង ​អាយុ​១៧​ឆ្នាំ ​មានទីលំនៅ​ក្នុងភូមិ​សាស្ត្រ​​ ខណ្ឌ៧មករា ​និងម្នាក់ទៀត​ឈ្មោះ​អ៊ុក ឧត្តម ​​អាយុ​១៤ឆ្នាំ មានទីលំនៅ​ក្បែរ​គ្នា ជិះ​​ម៉ូតូម៉ាក​​​ស្កុបពីពណ៌​ខៀវ​​លាយស​បើក​បរ​ដោយ​ឈ្មោះ​អ៊ុក ឧត្តម ឌុបគ្នា​ធ្វើសកម្មភាព​ឆក់​ទូរស័ព្ទ​​ពីជន​បរទេស​ ។ ពេលឆក់​បាន​ជិះម៉ូតូ​រត់គេចខ្លួន ប៉ុន្តែជ្រុល​ឱ្យ​បុក​អ្នកជិះ​ម៉ូតូ​២​គ្រឿង​ផ្សេងទៀត​ ​បណ្តាលឱ្យ​​មនុស្ស​​២នាក់របួសធ្ងន់ និង​ស្រាល​ម្នាក់​។ នៅចំពោះ​​​មុខ​សមត្ថ​កិច្ច​​​ឈ្មោះ​​នូ សុម៉េង បានសារភាព​ថា ពួកគេ​ពិតជា​​​បានធ្វើ​សកម្ម​ភាព​​ឆក់ទូរស័ព្ទ​​ដៃពីជន​បរទេស​​ពិត​ប្រាកដ​មែន ។ ប៉ុន្តែ​​​​​ទើបនឹង​ធ្វើ​សកម្មភាព​ឆក់ម្តង​គត់ ។ ​​ចំណែកឯ​ឈ្មោះ​អ៊ុក ឧត្តម​ បាននិយាយថា ខ្លួន​គេមាន​ឪពុកធ្វើជា​ប៉ូលិស​​ ។

ជន​សង្ស័យរួមទាំង​វត្ថុតាង​ដែលសមត្ថកិច្ច​​ដកហូត​ត្រូវបាន​លោក​គល់ សុផាត នាយនគរ​បាល​​​ប៉ុស្តិ៍​បឹងកេង​កង​ទី១ កសាងសំណុំ​រឿង​​​បញ្ជូន​ទៅអធិការ​ដ្ឋាន​នគរបាល​​ខណ្ឌចំការ​មន ដើម្បី​ចាត់ការ​​ស្រាវជ្រាវបន្តទៀត ៕    

    

ដកស្រង់ពីកោះសន្តិភាព 

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]