អ្នកគួរតែចំណាយពេលអានសៀវភៅឱ្យបានច្រើន ព្រោះនឹងផ្តល់អត្ថប្រយោជន៍ ៣យ៉ាងនេះដល់អ្នក

//s9.kh1.co/e0/e0968f7d302b01c264841b316bbb112996ef014c.png
យល់ដឹង

 ២១-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

តោះចាប់ផ្តើម ស្វែងរកការពិតរបស់អ្នកពីការអានសៀវភៅ!

សម្រាប់យុវវ័យកម្ពុជាទំនោរនៃការអានសៀវភៅមានការប្រែប្រួលខ្លាំង ជាពិសេសក្នុងឆ្នាំ ២០២០នេះ ប្រជាជនភាគច្រើនត្រូវចំណាយពេលនៅផ្ទះ ដើម្បីការពារកុំអោយឆ្លងមេរោគ Covid-១៩។ យ៉ាងណាមិញយុវវ័យមួយចំនួនធំ នៅតែមិនសូវ ឬ មិនទាន់ចាប់អារម្មណ៍លើការអានសៀវភៅនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អត្ថបទខាងក្រោមនេះនឹងប្រាប់ពីអត្ថប្រយោជន៍ ៣ យ៉ាងដែលអ្នកគួរចំណាយពេលអានសៀវភៅឱ្យបានច្រើន ទោះមិនបានច្រើនក៏យ៉ាងហោចណាស់ឱ្យបាន ១ ក្បាលក្នុង១ខែ៖

១. ក្លាយជាបុគ្គលឆ្លាត

ការអានសៀវភៅពិតជាជួយបង្កើនការគិតគូរវែងឆ្ងាយ ព្រោះពេលដែលអ្នកអានសៀវភៅអ្នកបានស្រមៃក្នុងចិត្តស្របជាមួយការគិតពីការបង្កប់អត្ថន័យរបស់អ្នកនិពន្ធ។ សៀវភៅដែលជួយពន្លឿនភាពឆ្លាតនិងការគិតរបស់អ្នក មានច្រើនប្រភេទណាស់ដូចជា សៀវភៅបែបអប់រំផ្លូវចិត្ត សៀវភៅអំពីអ្នកជំនួញ សៀវភៅអំពីបទពិសោធន៍ផ្សេងៗ ឬសៀវភៅគន្លឹះនានា -ល-។ ជាក់ស្តែង សូម្បីតែសៀវភៅប្រលោមលោកក៏ជួយដល់ការគិតរបស់អ្នកផងដែរ ព្រោះពេលអ្នកអាន អ្នកកំពុងដើរតួក្នុងសាច់រឿង ប្រៀបបានដូចអ្នកកំពុងឆ្លងកាត់បទពិសោធន៍ជីវិតពិតផងដែរ។ ដូច្នេះពេលដែលអ្នកជួបរឿងពិត អ្នកអាចធ្វើការពិចារណាបានវែងឆ្ងាយ ឬអាចនិយាយបានថាអ្នកឆ្លាតអាចដោះស្រាយបានដោយស្រួល។

រូបតំណាង
រូបតំណាង

២. ស្គាល់ខ្លួនឯងកាន់តែច្បាស់

អ្នកអានភាគច្រើនចំណាយពេលអានសៀវភៅម្នាក់ឯងនៅទៅកន្លែងដែលមានបរិយាកាសសមស្រប និងមិនរំខាន់ដោយសំលេងអ៊ូអរខ្លាំង។ អាស្រ័យហេតុនេះហើយ បានជាការអានពិតជាជួយឱ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ ដូចជាការបង្កើនទំនុកចិត្តជាដើម។ ការអានជួយបង្កើនកំរិតនិងរយៈពេលនៃការយកចិត្តទុកដាក់ (Attention span) របស់យើងបានកាន់តែយូរ។ ទាំងអស់នេះនឹងជំរុញដល់ផលិតភាពការងាររបស់អ្នកជារួម ឬអាចនិយាយបានថាជួយឱ្យអ្នកក្លាយជាបុគ្គលប្រសើរជាងមុន។

រូបតំណាង
រូបតំណាង

៣. យល់ដឹងច្រើនជាងមុន

ការយល់ដឹងច្រើនអាស្រ័យថាតើអ្នកអានសៀវភៅប៉ុន្មានក្បាលដែលទាក់ទងជាមួយសាច់រឿងតែមួយ។

ឧទាហរណ៍៖  អ្នកចាប់អារម្មណ៍ពីការធ្វើជំនួញដូច្នេះអ្នកអានតែសៀវភៅជំនួញ នោះចំណេះដឹងរបស់អ្នកទាក់ទងនិងរឿងជំនួញគឺពិតជាមានច្រើនជាងអ្នកដែលមិនបានអានសៀវភៅជំនួញសោះតែម្តង។ ជាពិសេសក្នុងសម័យកូវីដនេះទោះយើងមានលុយក៏យើងមិនអាចដើរលេងបានដែរ។ ចឹងការអានសៀវភៅពីកន្លែងណាមួយដែលយើងចង់ទៅគឺជាវិធីសាស្ត្រដើរលេងដែលចំណាយអស់តិចបំផុត តែទទួលបានការយល់ដឹងច្រើនទាក់ទងអំពី វប្បធម៌ មនុស្ស ឬកន្លែងកំសាន្តជាដើម។   

រូបតំណាង៤
រូបតំណាង៤

សូមអបអរសាទរសម្រាប់ការអានរបស់អ្នក!

ប្រសិនបើអ្នកអានដល់ត្រង់នេះ អាចសបញ្ជាក់បានថា ការយកចិត្តទុកដាក់អានរបស់អ្នកល្អខ្លាំងណាស់។ ដូច្នេះអ្នកគ្រាន់តែត្រូវចាប់ផ្តើមជ្រើសរើសសៀវភៅដែលល្អមួយសម្រាប់អានតែប៉ុណ្ណោះ។

សៀវភៅល្អៗនាពេលបច្ចុប្បន្នមានច្រើនប្រធានបទ និង ងាយស្រួលស្វែងរកទិញណាស់។ អ្នកអាចរកបាននៅតាមបណ្ណាគារ ឬ តូបលក់សៀវភៅតាមផ្សារ។ កាន់តែពិសេសនោះសៀវភៅល្អៗនាពេលបច្ចុប្បន្នមានជាភាសាខ្មែរផងដែរ។

សង្ឃឹមថាអ្នកនឹងចែករំលែកអត្ថបទនេះទៅកាន់មិត្តភក្តិរបស់អ្នកដើម្បីចាប់ផ្តើមអានសៀវភៅទាំងអស់គ្នា

CHHIN SREYLEAK
Stella78 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T