ក្រុមអ្នកវិទ្យាសាស្ត្រគិតថា ពួកគាត់ចាប់បានការបញ្ចេញដែនម៉ាញ៉េទិច ពីភពអេលៀនមួយ

//s9.kh1.co/c1/c1162fc9da209a0fe20162f08a88722ad8a143df.jpg
បច្ចេកវិទ្យា

 ១៨-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ដែនម៉ាញ៉េទិចទាំងនេះអាចប្រាប់អ្នកវិទ្យាសាស្ត្រអំពីគុណភាពរបស់ភពមួយ ដូចជារចនាសម្ព័ន្ធនិងប្រវត្តិរបស់វា។

ហូឡង់៖ ក្រុមតារាវិទូនៅពីក្រោយនៃការស្រាវជ្រាវបានប្រើប្រាស់តេឡេទស្សន៍វិទ្យុមួយ ក្នុងប្រទេសហូឡង់ ដើម្បីសិក្សាពីផ្កាយចំនួនបីដែលស្គាល់ថា មានភពវិលជុំវិញ។ ប្រព័ន្ធផ្កាយមួយដែលមានឈ្មោះថា Tau Boötes យ៉ាងហោចណាស់មានភពចំនួនមួយដែរ។ ប្រសិនបើការរកឃើញពិតជាកើតមានមែន វានឹងជួយបើកផ្លូវកាន់តែប្រសើរ អំពីការយល់ដឹងពីដែនម៉ាញ៉េទិចនៃភពក្រៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកស្រាវជ្រាវមិនទាន់ច្បាស់នៅឡើយ ថាតើសញ្ញាដែលពួកគាត់ចាប់បាន ពិតជាមកពីភពមួយដែលឈ្មោះថា Tau Boötes b ពិតមែនឬអត់ ហើយពួកគាត់ត្រូវការសង្កេតបន្ថែមនៃប្រព័ន្ធផ្កាយមួយនេះ ដែលមានចម្ងាយ៥១ឆ្នាំពន្លឺពីផែនដី នៅក្នុងតារានិករ Boötes។ ការសិក្សាថ្មីក៏បានចាប់ផ្ដើមពីភពព្រហស្បតិ៍ ហើយកាលពីមុនក្រុមអ្នកស្រាវជ្រាវបានសិក្សាពីការបញ្ចេញដែនម៉ាញ៉េទិចរបស់ភព បន្ទាប់មកបង្រួមរង្វាស់ទាំងនោះ ដើម្បីឆ្លុះមើលពីផលប៉ះពាល់នៃភពដែលនៅជិតផ្កាយរបស់វា ហើយចម្ងាយដូចផែនដីអាចនឹងត្រូវបានគេសង្កេតមើល ទៅលើភពដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យផងដែរ។

ដែនម៉ាញ៉េទិចរបស់ភពមួយ
ដែនម៉ាញ៉េទិចរបស់ភពមួយ

ក្រុមអ្នកស្រាវជ្រាវចាប់អារម្មណ៍លើការចាប់យកការបញ្ចេញដែនម៉ាញ៉េទិចរបស់ភពនានា ពីព្រោះព័ត៌មានផ្សេងៗអាចនឹងជួយយើង ថានឹងមានអ្វីកើតឡើងចំពោះភពដែលមានដែនម៉ាញ៉េទិចដែរ។ ដែនម៉ាញ៉េទិចទាំងនោះអាចនឹងមានឥទ្ធិពលទៅលើផ្ទៃនៃភព ហើយចំណែកដែនម៉ាញ៉េទិចរបស់ផែនដីវិញបានជួយការពារបរិយាកាស ដែលជួយឲ្យពិភពលោកទាំងមូលអាចរស់នៅបាន នេះជាឧទាហរណ៍មួយ។

ដែនម៉ាញ៉េទិចទាំងនេះអាចប្រាប់អ្នកវិទ្យាសាស្ត្រអំពីគុណភាពរបស់ភពមួយ ដូចជារចនាសម្ព័ន្ធនិងប្រវត្តិរបស់វា។ ប៉ុន្តែមកដល់ពេលនេះ ការសិក្សាពីដែនម៉ាញ៉េទិចទាំងនោះដោយផ្ទាល់ពិតជាមានការលំបាកសម្រាប់អ្នកវិទ្យាសាស្ត្រ ពីព្រោះស្ទើរតែរាល់ភពទាំងឡាយនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ធ្លាប់មានដែនម៉ាញ៉េទិចមួយ នៅចំណុចមួយនៃប្រវត្តិរបស់ពួកវា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T