ជម្លោះផ្ទៃក្នុងកំពុងកើតមាននៅ Arsenal ដោយកីឡាករភាគច្រើនខឹងលោកគ្រូ Arteta រឿង...

//s9.kh1.co/10/10c33bff0590f07da7f81c1e49799f9ac9ea70b2.jpg
កីទ្បា

 ១៨-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Arsenal ខឹងលោកគ្រូ Arteta រឿងស្រឡាញ់កូនក្រុមមិនស្មើគ្នា

អង់គ្លេស៖ កីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal កំពុងខឹងទាក់ទងនឹងរឿងដែលលោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Mikel Arteta ចូលចិត្តកីឡាករ Willian Bogers de Silva ហួសហេតុទាំងដែលខ្សែប្រយុទ្ធរូបនេះលេងមិនសូវបានល្អតាំងពីមកចូលរួមជាមួយក្រុមនៅរដូវក្ដៅមុនតែបែរជាបានចូលលេងញឹកញាប់ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Mikel Arteta
  លោកគ្រូបង្វឹក Mikel Arteta

ស្ថានភាពរបស់ក្លិប Arsenal ពេលនេះមិនសូវជារៀបរយប៉ុន្មានទេព្រោះលោកគ្រូបង្វឹក Arteta បន្តដឹកនាំឲ្យក្រុមចាញ់ការប្រកួតជារឿយៗថែមទាំងមានរឿងអាស្រូវពាក់ព័ន្ធនឹងកីឡាករដែលផ្ដល់ភាពរញ៉េរញ៉ៃមកដល់ក្លិបដូចជាករណី Granit Xhaka ដែលបានច្របាច់ក Ashley Westwood កាលពីប្រកួតគ្នាទល់នឹង Burnley។ បន្ទាប់មកក្លិបក៏ត្រូវទទួលរងសំពាធដោយបន្តប្រកួតស្មើគ្នាជាមួយ Southampton ក្នុងលទ្ធផល១ទល់នឹង១ នៅក្នុងទឹកដីកីឡដ្ឋាន Emirates ទៀត។

Granit Xhaka ច្របាច់ក Ashley Westwood   
Granit Xhaka ច្របាច់ក Ashley Westwood   

ខណៈនេះដែរលោកគ្រូបង្វឹក Arteta កំពុងព្យាយាមយ៉ាងខ្លាំងក្នុងការបង្វែងស្ថានភាពវឹកវររបស់ក្រុមប៉ុន្តែថ្មីៗនេះស្រាប់តែផ្ទុះព័ត៌មានរឿងជម្លោះផ្ទៃក្នុងនោះគឺកីឡាករនៅ Arsenal មិនសប្បាយចិត្តនឹងយុទ្ធសាស្ត្រខ្លះៗរបស់់លោកគ្រូ Arteta ។

លោកគ្រូ  Areteta និងកូនក្រុម
លោកគ្រូ  Areteta និងកូនក្រុម

យោងទៅតាមសារព័ត៌មាន The Athletic ឬសគល់នៃភាពមិនសប្បាយចិត្តរបស់កីឡាករគឺមកពីលោកគ្រូ Arteta ស្រឡាញ់កីឡាករមិនស្មើគ្នានោះឯង។

ពួកគេបានបង្ហើបដោយលើកឧទាហរណ៍ទៀតថា Willian de Silva ដែលត្រូវក្លិប Arsenal ចុះកុងត្រាយកកាលពីរដូវក្ដៅនេះមានឈ្មោះចូលលេងក្នុងការប្រកួតទល់នឹង Leeds កាលពីខែមុន ទាំងដែលមុនការប្រកួតពីរបីថ្ងៃ កីឡាករម្នាក់នេះបានទៅលេងទីក្រុង ឌូបៃ ដោយមិនជូនដំណឹងខាងក្លិបជាមុន។

ខ្សែប្រយុទ្ធ Willian Silva  និងលោកគ្រូ Arteta 
ខ្សែប្រយុទ្ធ Willian Silva  និងលោកគ្រូ Arteta 

កីឡាករក្នុងក្រុមមានអារម្មណ៍ថា បើសិនករណីនេះកើតឡើងលើកីឡាករដទៃដែលមិនមែនជា Willian ពួកគេប្រហែលត្រូវដាក់ទោសឬលោកគ្រូមិនដាក់ឈ្មោះឲ្យចូលប្រកួតជាដើម ហើយពួកគេគិតថាវាមិនយុត្តិធម៌ឡើយដែលលោកគ្រូធ្វើបែបនេះ។

  លោកគ្រូបង្វឹក Mikel Arteta
  លោកគ្រូបង្វឹក Mikel Arteta

ពួកគេក៏បានបង្ហើបទៀតថា ខ្សែការពារ David Luiz ដែលត្រូវលោកគ្រូ Arteta មិនដាក់ឈ្មោះឲ្យចូលប្រកួតកាលពីដើមរដូវដោយយកលេសថាចង់ការពារមិនឲ្យមានរបួសណាមួយកើតឡើងនោះ គឺការពិតរាងកាយរបសគេរឹងមាំធម្មតាទេ។

   ខ្សែការពារ David Luiz
   ខ្សែការពារ David Luiz

ទោះបីជាយ៉ាងណាក៏ដោយក៏លោកគ្រូបង្វឹក Arteta នៅតែទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំរបស់ Arsenal ដោយពួកគេគិតថាលោកគ្រូនឹងអាចធ្វើឲ្យស្ថានការណ៍ល្អប្រសើរឡើងវិញ។

 លោកគ្រូបង្វឹក Mikel Arteta
 លោកគ្រូបង្វឹក Mikel Arteta

មកទល់ពេលនេះ Arsenal កំពុងឈរនៅលេខរៀងទី១៥ក្នុងតារាង Premier League មាន១៤ពិន្ទុក្នុងដៃ ហើយការប្រកួតបន្ទាប់នេះគឺ ក្លិបត្រូវតទល់ជាមួយនឹង ក្លិបស្ករគ្រាប់ Everton នៅកីឡដ្ឋាន Goodison Park និង ត្រូវជួបក្រុមមេឃខៀវ Manchester City និង Chelsea ផងដែរ៕

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T