ភ្នំពេញ ៖ នៅវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១២ នេះ មានករណីបាញ់ប្លន់ថៅកែទិញ និងលក់ដីម្នាក់ឈ្មោះ តាហុង អាយុជាង ៥០ឆ្នាំ ឲ្យរងរបួស ហើយយកចិញ្ចៀនចំនួន ២វង់ និងលុយជាង ៣ពាន់ដុល្លារ នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ តាហុង ដែលត្រូវបានគេស្គាល់ជាថៅកែទិញ និងលក់ដី ត្រូវក្រុមចោរមិនស្គាល់ អត្តសញ្ញាណ មិនដឹងចំនួន បានបាញ់មកលើលោកតា ហុង បណ្តាលឲ្យរងរបួសចំភ្លៅ ហើយយកចិញ្ចៀនពេជ្រចំនួន ២វង់ និងលុយជាង ៣ពាន់ដុល្លារ ។ បន្ទាប់ពីធ្វើ សកម្មភាពប្លន់រួច ក្រុមចោរបានរត់គេចបាត់ ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

ដោយ ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]