បេសកកម្មយានឆាងអឺ-៥របស់ចិន វិលត្រឡប់មកវិញដោយជោគជ័យ ជាមួយសំណាកពីឋានព្រះចន្ទ

//s9.kh1.co/81/817f1d5604bfede1e8ac186d0502a3f775572092.jpg
បច្ចេកវិទ្យា

 ១៧-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

គំរូថ្មីគួរតែផ្ដល់ការយល់ដឹងថ្មីអំពីភូគព្ភសាស្ត្រនិងប្រវត្តិរបស់ព្រះចន្ទផងដែរ។

ចិន៖ បេសកកម្មឆាងអឺ-៥របស់ប្រទេសចិនបានវិលត្រឡប់មកផែនដីវិញ ដោយដឹករបស់របរដូចជាថ្មនិងដី ដែលវាបានយកពីឋានព្រះចន្ទ។ ក្បាលនៃយានដែលមានដឹករូបធាតុបានចុះចតនៅតំបន់ Inner Mongolia បន្ទាប់ពីម៉ោង១:៣០រសៀល ម៉ោងនៅក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាមានរយៈពេលជាង៤០ឆ្នាំហើយ ចាប់តាំងពីបេសកកម្មអាប៉ូឡូអាមេរិកនិងលូណាសូវៀត បានទៅប្រមូលសំណាកពីឋានព្រះចន្ទត្រឡប់មកផែនដី។ គំរូថ្មីគួរតែផ្ដល់ការយល់ដឹងថ្មីអំពីភូគព្ភសាស្ត្រនិងប្រវត្តិរបស់ព្រះចន្ទផងដែរ។ សម្រាប់ប្រទេសចិន ការបញ្ចប់បេសកកម្មឆាងអឺ-៥ដោយជោគជ័យអាចត្រូវបានគេមើលឃើញថា ជាការបង្ហាញការឈានទៅមុខមួយកម្រិតទៀតរបស់ប្រទេសក្នុងវិស័យអវកាស។

ក្រុមអ្នករុករកបានធ្វើដំណើរយ៉ាងលឿន ទៅកាន់ទីតាំងដែលក្បាលយានបានចុះចត។ វាត្រូវបានគេប្រទះឃើញដំបូង ដោយឧទ្ធម្ភាគចក្រដោយប្រើកាមេរ៉ាអាំងប្រាក្រហម។ ក្រុមជំនួយបានទៅដល់ទីនោះ ដោយបានដោតទង់ជាតិរបស់ប្រទេសចិន នៅលើវាលស្មៅគ្របដណ្ដប់ដោយព្រិល។ ការផ្សងព្រងរបស់យានឆាងអឺ-៥ត្រូវបានគេបាញ់បង្ហោះ នៅចុងខែវិច្ឆិកា។

ប្រព័ន្ធចុះចតត្រូវបានត្រៀមឧបករណ៍ជីកនិងខួង ដើម្បីប្រមូលយកសំណាក។ យានអង្កេតដែលបានផ្ទុកធាតុជាច្រើន ត្រូវបានបញ្ជូនមកកាន់គន្លងជុំវិញឋានព្រះចន្ទវិញ។ ហើយធាតុនានាត្រូវបានញែកចេញពីគ្នា ដោយចំនួនពាក់កណ្ដាលត្រូវទំលាក់ទៅផ្ទៃឋានព្រះចន្ទខ្លះ។  នៅមិនទាន់ច្បាស់ថា តើសំណាកចំនួនប៉ុន្មានដែលវាយកមកនោះទេ ប៉ុន្តែប្រហែលជានៅចន្លោះពី២-៤គីឡូក្រាម៕

https://s9.kh1.co/__image/w=650,h=366,q=100/2b/2b8dfcbb2698a7e0c70fe041b88ce44129b907a3.jpg
https://s9.kh1.co/__image/w=650,h=453,q=100/07/07bdcee28ac8aa357cce3b436d25a33bae71e54f.jpg
https://s9.kh1.co/__image/w=650,h=366,q=100/00/00a431a9afc71e8b6dd17957b80607a27bd5ad17.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T