អ្នកជំនួញកំពូលសម្រស់ ១រូបនេះ ត្រូវបានទស្សនាវដ្តី Forbe ចុះឈ្មោះក្នុងតារាងមហាសេដ្ឋីក្នុងឆ្នាំ ២០២០

//s9.kh1.co/ff/ffc02879eca2bd0ac3ef066dee0a9eb602c18762.png
នារី

 ១៧-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

និយាយពីថា Kylie ជា Full-package តែម្តង ពិតជាស្តី្រអស្ចារ្យមែន!

បរទេស៖ កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកជំនួញកំពូលសម្រស់ Kylie រូបនេះ ត្រូវបានទស្សនាវដ្តី Forbe ចុះឈ្មោះក្នុងតារាងមហាសេដ្ឋីក្នុងឆ្នាំ ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីគាត់មិនស្ថិតក្នុងតារាងកំពូលមហាសេដ្ឋី តែ Kylie ជាស្តី្រវ័យក្មេងបំផុតក្នុងតារាងមហាសេដ្ឋីនេះ។ គាត់ស្ថិតក្នុងលំដាប់ទី ១៩៩០ ដែលមានទឹកប្រាក់សរុប ១០០០លានដុល្លារអាមេរិក។ ជាក់ស្តែងកេរ្ត៍ឈ្មោះរបស់ Kylie ត្រូវបាន Forbe ចុះផ្សាយម្តងហើយកាលពីឆ្នាំ ២០១៩ ថាជាមហាសេដ្ឋីវ័យក្មេង (Youngest Self-made billionaire) ហើយកេរ្ត៍ឈ្មោះនេះនៅតែបន្តប្រជាប្រិយភាពក្នុងមុខជំនួញរហូតមកដល់ឆ្នាំ ២០២០នេះ បើទោះបីជាពិភពលោកកំពុងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចដោយសារ កូវីដ-១៩ ក៏ដោយ។

យ៉ាងណាមិញ ថ្វីត្បិតតែ Kylie ធ្លាប់មានកូនមួយហើយក៏ដោយ តែរាងរបស់គាត់មហាស្អាត និងជាពិសេសគាត់ក៏ជាម្ចាស់អាជីវកម្មគ្រឿងសម្អាងយីហោ Kylie ដ៏ជោគជ័យ។ Kylie Jenner ស្អាត ឆ្លាត មាន និយាយទៅគឺថាបានគ្រប់ចំណុចតែម្តង បើទោះបីពេលនេះគាត់ជាស្ត្រីមេម៉ាយក៏ដោយ៕

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Kylie
Kylie
តារាងមហាសេដ្ឋីក្នុងឆ្នាំ 2020 ពី Forbe
តារាងមហាសេដ្ឋីក្នុងឆ្នាំ 2020 ពី Forbe
Kylie និងកូនស្រី Stormi
Kylie និងកូនស្រី Stormi
Kylie និងកូនស្រី Stormi
Kylie និងកូនស្រី Stormi
CHHIN SREYLEAK
Stella78 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T