តើតារាស្រីល្បីៗរូបណាខ្លះមានផ្ទៃពោះ កំឡុងពេលកូវីដ១៩?

//s9.kh1.co/fd/fd54d0b916f6156e96da784a4689a958d4210dfe.png
តារា & កម្សាន្ដ

 ១៧-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

តើតារាស្រីល្បីៗរូបណាខ្លះមានដំណឹងល្អក្នុងឆ្នាំ ២០២០ នេះ?

បរទេស៖ កាលពីដើមឆ្នាំ ២០២០ ជាកំឡុងពេលផ្ទុះកូវីដខ្លាំង ដែលតម្រូវឱ្យគ្រប់គ្នានៅផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ការចៀសវាងចេញក្រៅនេះធ្វើឱ្យមានកំណើនទារកតាមតំបន់ខ្លះ។ ដូច្នេះយើងទៅមើលថាតើតារាបរទេសស្រីល្បីៗរូបណាខ្លះមានផ្ទៃពោះក្នុងឆ្នាំ ២០២០នេះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.  GiGi Hadid

GiGi Hadid ដែលជាកំពូលតារាម៉ូដែល បានសម្រាលកូនស្រីម្នាក់ដែលជាកូនរបស់លោក Zayn Malik កំពូលតារាចម្រៀង (អតីតសមាជិកក្រុម One Direction)។ សំខាន់ GiGi នៅតែស្រស់ស្អាតខ្លាំងទោះកំឡុងពេលពពោះនិងក្រោយសម្រាល។ 

GiGi, Baby Girl, Zayn
GiGi, Baby Girl, Zayn

២. Katy Perry

Katy Perry ជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់ និងជា Judge ក្នុងកម្មវិធី American idol ឆ្នាំ២០២០នេះផងដែរ។ កូនស្រីរបស់គាត់មានឈ្មោះថា Daisy Dove Bloom។

Daisy , Katy , Orlando
Daisy , Katy , Orlando

៣. Meghan Trainor

អូយ… Idol កំពូលសំលេងក៏កំពុង Expect កូនប្រុសផងដែរ។ គាត់បានធ្វើប្រាប់ពីភេទ​ (Gender Reveal) កូនរបស់គាត់ជាលើកដំបូង ក្នុងកម្មវិធី The Kelly Clerkson Show ផងដែរ។ 

Meghan, Daryl Sabara
Meghan, Daryl Sabara

៤.  Victoria Monet

Victoria Monet ដែលជាតារាចម្រៀង និងជាម្ចាស់បទ​ Jaguar ក៏កំពុងរង់ចាំទទួលកូនប្រុសដែលគ្រប់ខែក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះផងដែរ។

Victoria & John GainesB
Victoria & John GainesB

តិចលួចគិតថាមានតែតារាស្រីចុះ ខាងក្រោមនេះជា BONUS baby  ពីតារាប្រុសសង្ហាៗ៖

៥. Henry Golding

ប្រុសសង្ហា Henry ដែលជាតួឯកប្រុសក្នុងរឿង Crazy Rich Asian ឥលូវកំពុងក្លាយជាប៉ាប៉ាបណ្តើរៗហើយ។ លោក Henry និងភរិយាបានប្រកាសរង់ចាំស្វាគមន៍ព្រះរាជបុត្រតូចរបស់ខ្លួនក្នុងដើមឆ្នាំ ២០២១នេះ។  

Henry និងភរិយា Liv lo
Henry និងភរិយា Liv lo

៦. Ed Sheeran 

តិចថាអត់ស្គាល់ Ed Sheeranទៅ? ប្រាប់អត់ស្គាល់ Ed Sheeran បាន តែបើថាអត់ដែលឮបទ Shape of You ទៀត ដឹងតែកុហកហ្មង ព្រោះកាលឆ្នាំ ២០១៩ ដើរទៅណាក៏ឮតែបទហ្នឹងដែរ។ Ed Sheeran ម្ចាស់បទ Shape of You បានទទួលស្វាគមន៍កូនស្រីដំបូងរបស់គាត់កាលពីខែសីហាកន្លងទៅនេះ។ កូនស្រីរបស់គាត់ឈ្មោះ Lyra Antarctica Seaborn Sheeran ៕

Ed និងភរិយា 
Ed និងភរិយា 
CHHIN SREYLEAK
Stella78 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T