ហេតុអ្វីអ្នកជួបតែរឿងស៊យ? មោះ! មកដឹងពីគន្លឹះដែលធ្វើឱ្យអ្នកហេងៗពេញមួយថ្ងៃ!

//s9.kh1.co/83/83425f2c53fc5632383820268c31ec1df0cbeb65.jpg
ប្រលោមលោក & អប់រំ

 ១៦-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ហេតុអ្វីអ្នកជួបតែរឿងស៊យ? មោះ! មកមើលគន្លឹះដែលធ្វើឱ្យអ្នកហេងៗពេញមួយថ្ងៃ

មានមនុស្សមួយចំនួនតែងតែឆ្ងល់ថា ជួនកាលពេញមួយថ្ងៃ ពួកគេជួបតែរឿងស៊យ ឬរឿងស្មុគស្មាញរហូត? ទាំងអស់នេះមិនមែនជារឿងចៃដន្យទេ ​គឺសុទ្ធតែមានហេតុនិងផល។ យើងតែងតែឮពួកគេរអ៊ូរថា ថ្ងៃនេះស៊យណាស់ ធ្វើនេះក៏ខុស ធ្វើនោះក៏ខុស បញ្ហាមិនចេះចប់។ សូមចាំថា រឿងដែលកើតឡើង មិនមែនកើតដោយសារអ្វីផ្សេងពីក្រៅមកឡើយ តែវាកើតឡើងចេញពីខ្លួន​ឯងផ្ទាល់តែម្ដង។  ប្រសិនបើយើងមិនចេះគ្រប់គ្រងខ្លួនឯងបានល្អ ពិតណាស់អ្នកនឹងជួបតែរឿងអពមង្គល ឬរាសីចុះយ៉ាងត្រដែត។​ ហេតុនេះ យើងនឹងបង្ហាញចំណុចសាមញ្ញមួយចំនួន ដែលអាចជួយអ្នកជួបតែរឿងល្អៗ សម្រេចកិច្ចការផ្សេងៗជោគជ័យពេញមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចសំខាន់បំផុតសម្រាប់អ្នក ត្រូវធ្វើឱ្យអារម្មណ៍ល្អជានិច្ច ពេលក្រោកពីដំណេក ត្រូវងើបឱ្យរហ័សរហួន បើកបង្អួចឱ្យមានខ្យល់ចេញចូល ហើយស្រូបខ្យល់អាកាសពេលព្រឹកដោយធ្វើចិត្តឱ្យស្រស់ស្រាយ ញញឹមទទួលថ្ងៃថ្មី។ មួយវិញទៀត យើងក៏អាចចាក់បទចម្រៀងសប្បាយៗដែលអ្នកចូលចិត្ត នោះអ្នកនឹងមានអារម្មណ៍កាន់តែល្អ។

ក្រោពីដំណេកដោយភាពស្រស់ស្រាយ (រូបតំណាង)
ក្រោពីដំណេកដោយភាពស្រស់ស្រាយ (រូបតំណាង)

ប្រសិនបើពេលព្រឹកឡើង មានបញ្ហា ឬមានអ្វីមួយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ សូមកុំឱ្យអារម្មណ៍នោះទៅតាមរឿងទាំងនោះឱ្យសោះ (បើមិនដូច្នោះទេ អ្នកនឹងជួបបញ្ហាពេញមួយថ្ងៃតែម្ដង) ត្រូវតែសម្រួលអារម្មណ៍ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយធ្វើការដោះស្រាយដោយវៃឆ្លាត។​ ការបណ្ដោយអារម្មណ៍ គឺប្រៀបដូចជាអ្នកកំពុងទាញ យកនូវបញ្ហាផ្សេងៗទៀតឱ្យមករកអ្នកកាន់តែច្រើនទៅៗ ព្រោះកំហឹង ការធុញទ្រាន់ ភាពស្មុគស្មាញ មានឥទ្ធិពលខ្លាំងណាស់។ យើងទទួលស្គាល់ថា​ការគ្រប់គ្រងខ្លួនឯង​ ជាពិសេសគ្រប់គ្រងអារម្មណ៍ពិតជាពិបាក ប៉ុន្ដែសូមធ្វើការព្យាយាមបន្ដិចម្ដងៗ៕

ស្រូបខ្យល់អាកាសពេលព្រឹកព្រលឹម (រូបតំណាង)
ស្រូបខ្យល់អាកាសពេលព្រឹកព្រលឹម (រូបតំណាង)
ធ្វើការដោះស្រាយដោយវៃឆ្លាត (រូបតំណាង)
ធ្វើការដោះស្រាយដោយវៃឆ្លាត (រូបតំណាង)
Sa Teymas
ហេងមុន្នី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T