កម្របានឃើញណាស់! មកមើលទិដ្ឋភាពសូរ្យគ្រាសពីលំហ ដែលទើបកើតឡើងកាលពីពេលថ្មីៗនេះ (មានវីដេអូ)

//s9.kh1.co/13/136e861f8792808a20d27659fc2d07d5c4ef2ea8.jpg
បច្ចេកវិទ្យា

 ១៦-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

សូរ្យគ្រាសកើតឡើង នៅពេលដែលព្រះចន្ទឆ្លងកាត់រវាងផែនដីនិងព្រះអាទិត្យ

បរទេស៖ សូរ្យគ្រាសដំបូងនិងពេញលេញតែមួយគត់នៅឆ្នាំ២០២០ បានកើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ដោយវាបានឆ្លងកាត់ពីតំបន់ប៉ាស៊ីហ្វិកអេក្វាទ័រទៅអាត្លង់ទិកខាងត្បូង ដោយឆ្លងកាត់ប្រទេសអាហ្សង់ទីននិងឈីលី។ ផ្កាយរណប GOES-16 បានចាប់យករូបភាពនៃស្រមោលព្រះចន្ទ ឆ្លងកាត់ផ្ទៃផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្កាយរណប GOES-16 ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលជាតិមហាសមុទ្រនិងបរិយាកាស (NOAA) ហើយអង្គការណាសាបានជួយអភិវឌ្ឍនិងបង្ហោះសេរ៊ីផ្កាយរណប GOES ផងដែរ។ សូរ្យគ្រាសកើតឡើង នៅពេលដែលព្រះចន្ទឆ្លងកាត់រវាងផែនដីនិងព្រះអាទិត្យ ហេតុនេះហើយទើបវាបាំងពន្លឺពីព្រះអាទិត្យ ដោយផ្នែកខ្លះត្រូវបានគេមើលឃើញថា បាំងពេញនិងខ្លះទៀតបាំងមិនជិត។

ស្រមោលព្រះចន្ទជះទៅលើផែនដី បង្កើតជាសូរ្យគ្រាស
ស្រមោលព្រះចន្ទជះទៅលើផែនដី បង្កើតជាសូរ្យគ្រាស

សូរ្យគ្រាសពេញលេញកើតឡើង នៅពេលព្រះចន្ទនៅជិតផែនដី ដែលនាំឲ្យបន្ទាត់ផ្ចិតរបស់វាធំជាងព្រះអាទិត្យ នឹងអាចបាំងពន្លឺជិត ដែលនាំឲ្យតំបន់មួយចំនួនមានសភាពដូចពេលយប់។ សូរ្យគ្រាសពេញលេញកើតឡើង ដោយមានដំណើរគន្លងស្រមោលតូចនៅលើផ្ទៃផែនដី ហើយផ្នែកបាំងមិនជិតវិញអាចមានទំហំធំជាង រហូតរាប់ពាន់គីឡូម៉ែត្រនៅលើតំបន់មួយចំនួន។

នៅក្នុងវីដេអូ សូរ្យគ្រាសដែលទើបកើតឡើងកាលពីពេលថ្មីៗនេះ ចាប់ផ្ដើមពីផ្នែកពេលយប់របស់ផែនដី រហូតដល់មានពន្លឺព្រះអាទិត្យ បន្ទាប់មកគេឃើញស្រមោលរង្វង់តូចមួយរត់កាត់ នោះវាជាស្រមោលរបស់ព្រះចន្ទ ដែលធ្វើឲ្យតំបន់មួយចំនួនមិនអាចទទួលពន្លឺពីព្រះអាទិត្យក្នុងរយៈពេលខ្លី៕

វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T