អាយដលអ្នកណាខ្លះ? អាយុកាន់តែច្រើន តែសម្រស់ ម៉េង កែវពេជ្ជតា នៅតែស្អាត

//s9.kh1.co/01/0113453636125f89738b44af97522ac5d52687c2.jpg
តារា & កម្សាន្ដ

 ១៦-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ពេលវេលាចេះតែដើរទៅមុខ អាយុកាន់តែច្រើន! ប៉ុន្តែកុំច្រឡំថា សម្រស់តារាចម្រៀង ម៉េង កែវពេជ្ជតា ធ្លាក់ឬ បាក់ឲ្យសោះ ទោះបីជាពេលអ្នកនាងមានវ័យច្រើនបន្តិចមែនក្តី។

ភ្នំពេញ៖ ម៉េង កែវពេជ្ជតា គឺជាតារាចម្រៀងជើងចាស់ ដ៏មានប្រជាប្រិយខ្លាំងមួយរូបនៅក្រោមផលិតកម្ម រស្មីហង្សមាស ដែលកន្លងមកអ្នកនាង បានប្រឡូកក្នុងវិថីសិល្បៈអស់រយៈពេលប៉ុន្មានទសវត្សរ៍មកនិង ថែមទទួលបានភាពជោគជ័យខ្លាំង ដែលជាគំរូដ៏ល្អសម្រាប់សិល្បការិនីជំនាន់ក្រោយៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីទេពកោសល្យខ្ពស់ទៅលើការច្រៀង តារារូបនេះក៏ មានចំណុចពិសេសមួយទៀតផងដែរ គឺអ្នកនាងមានសម្រស់ស្អាត តាំងពីដើមមកម្ល៉េះ ចំណែកបច្ចុប្បន្នក៏នៅតែមិនចាញ់អតីតកាលប៉ុន្មានទេ ស្របពេលដែលបច្ចុប្បន្ននេះអ្នកមានមានវ័យដល់ទៅ ៤៦ឆ្នាំក្តី។

ដោយឡែក កាលពីម្សិលមិញនេះម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពពីរ បីសន្លឹក ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីទឹកមុខញញឹមស្រស់ពព្រាយ សាច់មុខសខ្ចីម៉ត់ខៃ មិនមានស្នាមជ្រាវជ្រួញនិង រូបរាងដ៏តូចច្រឡឺង ស្ទើរតែមិនជឿនឹងភ្នែកសោះថា អ្នកនាង មានអាយុច្រើនទាល់តែសោះប៉ុន្តែនៅតែរក្សាភាពក្មេងជាងវ័យបានល្អយ៉ាងនេះ។

សូម្បីតែអ្នកគាំទ្រក៏ទ្រាំមិនសរសើរសម្រស់​ តារាចម្រៀងរូបនេះមិនបានផងដែរ ដោយម្នាក់បានបញ្ចេញមតិជាពាក្យសរសើរស្ទើរតែគ្រប់ៗគ្នា៕

សូមចូលមើលរូបភាពខាងក្រោម៖

ម៉េង កែវពេជ្ជតា
ម៉េង កែវពេជ្ជតា
ម៉េង កែវពេជ្ជតា
ម៉េង កែវពេជ្ជតា
ម៉េង កែវពេជ្ជតា
ម៉េង កែវពេជ្ជតា
ម៉េង កែវពេជ្ជតា
ម៉េង កែវពេជ្ជតា
ម៉េង កែវពេជ្ជតា
ម៉េង កែវពេជ្ជតា
រូបថ្មីរបស់ ម៉េង កែវពេជ្ជតា
រូបថ្មីរបស់ ម៉េង កែវពេជ្ជតា
រូបថ្មីរបស់ ម៉េង កែវពេជ្ជតា
រូបថ្មីរបស់ ម៉េង កែវពេជ្ជតា
រូបថ្មីរបស់ ម៉េង កែវពេជ្ជតា
រូបថ្មីរបស់ ម៉េង កែវពេជ្ជតា
ម៉េង កែវ​​ពេជ្ជតា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T