កាលពីថ្ងៃពុធ កន្លងទៅនេះ ក្រុមហ៊ុន Google បានដាក់បង្ហាញនូវគំរូ វែនតាដ៏អស្ចារ្យ មួយ ដែលមានសមត្ថភាពដូច Smart Phone ដែលគេកំពុងប្រើប្រាស់សព្វថ្ងៃដែរ។

សមត្ថភាពទាំងនោះមានដូចជា ៖ កំណត់់គោលដៅ ផ្ញើរសារភ្លាមៗដោយប្រើសម្លេង ហៅទៅកាន់ទូរស័ព្ទផ្សេងទៀត ប្រាប់អោយដឹងពីអាកាសធាតុ កំណត់កាលវិភាគ និង ផ្តល់ទីកន្លែងដែលមិត្តរបស់អ្នកនៅ ទូទាំងពិភពលោក បានទៀតផង។

ស្តាប់ទៅវាពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ សូមប្រិយមិត្តមើលវីដេអូដែល​ ក្រុមហ៊ុន Google បានដាក់បង្ហាញក្នុងគេហៈទំព័រ YouTube ខាងក្រោម ៖

ទោះបីជាវាអស្ចារ្យពិតមែនប៉ុន្តែនៅមានមតិជាច្រើន បានចោទសួរថា តើវាអានមានផលប៉ះពាល់ទៅលើកែវភ្នែក របស់យើងដែរឬទេ ?

ចុះប្រិយមិត្តវិញមានបំណងចង់បានវែនតាដ៏អស្ចារ្យនេះ ដែរឬទេ ?

ដោយ​ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]