ពោធិ៍សាត់ៈ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនបុរសវ័យ ៤៧ឆ្នាំម្នាក់ តាមអំណាចដីកាតុលាការខេត្ត ពោធិ៍សាត់ ពីបទឆបោកនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ ក្នុងចំការរបស់ជនជាប់ចោទតែម្តង ស្ថិតនៅភូមិ ក្បាលត្រាច ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ម៉ូ លីដា នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តពោធិ៍សាត់ បានឲ្យដឹង ថា ជនជាប់ចោទ ដែលឃាត់ខ្លួនខាងលើ មានឈ្មោះ គុជ វ៉េង អាយុ ៤៧ឆ្នាំ រស់នៅភូមិឃុំខាងលើ។

លោក ម៉ូ លីដា បានបន្តថា ការឃាត់ខ្លួន លោក គុជ វ៉េង ធ្វើឡើងតាមអំណាចដីការបស់ចៅក្រម សាលាដំបូងខេត្ត ពោធិ៍សាត់ លេខ១១.ព.ស ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ពីបទឆបោក ដែលបានប្រព្រឹត្តនៅភូមិខ្សាច់ល្អិត ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១០។

ក្រោយឃាត់ខ្លួន ជនជាប់ចោទរូបនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ