ទោះ​មិន​បង្កឲ្យ​បង់ជីវិត តែគ្រោះ​​ថ្នាក់​​ចរាចរណ៍​​មួយ​នេះ​ ធ្វើឲ្យ​មនុស្ស​និយាយ​តៗ​គ្នា​ មិនដាច់ពីមាត់សោះ

//s9.kh1.co/6e/6ea0c2f26526ac61f23e9b2e9ebd6f77e4e3f921.png
យានជំនិះ

 ១៧-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ចុងឆ្នាំ ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលខ្ទង់ចំណាយនៃការខូចខាត​អស់​រាប់លានដុល្លារ

ពិភពលោក៖ ទោះ​មិន​បង្កឲ្យ​បង់ជីវិត តែគ្រោះ​​ថ្នាក់​​ចរាចរណ៍​​មួយ​នេះ​ ធ្វើឲ្យ​មនុស្ស​និយាយ​តៗ​គ្នា​ មិនដាច់ពីមាត់​សោះ។ ចុងឆ្នាំ ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលខ្ទង់ចំណាយនៃការខូចខាត​អស់​រាប់លានដុល្លារ ហើយ​បើនិយាយពីម៉ាកឡាន ដែលខូចខាតវិញសុទ្ធតែលំដាប់ៗតែម្តង។ មហាជនបានលើកឡើងថា «គ្រាន់តែអាន​តម្លៃ​ឡានក៏ស្តាយដែរ»។
កាលពីខែ សីហា កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្ត Mercedes-Benz C-Class wagon, រថយន្ត Porsche 911 Cabriolet និង រថយន្ត Bugatti Chiron បានបង្កជាការភ្ញាក់ផ្អើលលក្ខណៈ​ពិភពលោកតែម្តង ព្រោះតែមួយពព្រិចភ្នែកសោះខូចខាតអស់ជិត 4 លានដុល្លារអាមេរិក។ បើគិតតែ Chiron ថ្មីតែមួយ​ហ្នឹង មានតម្លៃជាង 3លានដុល្លារួចទៅហើយ។
ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវឆ្លងកាត់ច្រលងភ្នំ Alps ក្នុងប្រទេស​ស្វីស ដោយសារតែការបើកបរយឺត​របស់រថយន្តផ្សេងមួយទៀតដែលបណ្តាលអោយម្ចាស់រថយន្ត Bugatti និង Porsche ទ្រាំមិនបានក៏ព្យាយាមវ៉ា តែចៃដន្យចិត្តដូចគ្នាចេញមកដំណើរគ្នា ក៏បុកគ្នាតែម្តង។ ហើយរថយន្ត Porsche ហ្នឹងក៏បន្តទៅបុករថយន្ត Mercedes 1 ផ្សេងទៀត ខណ:ដែលរថយន្ត Bugatti ក៏ជ្រុលទៅបុករថយន្តដែលបើកយឺតនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ គ្នានអ្នកបាត់បង់ជីវិតដោយសារហេតុការនេះទេ តែការខូចខាតជារួមអស់ប្រហែល 4 លាន​ដុល្លារ​អាមេរិក៕

CHHIN SREYLEAK
Stella78 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T