បុកសណ្ដែកកំពឹស រសជាតិជូរ ហិរ ឆ្ងាញ់ខ្លាំងណាស់

//s9.kh1.co/bf/bf9e1ab7a9edd1caa2109d03dae3213545a9fce5.png
តារា & កម្សាន្ដ

 ១៥-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

បុកសណ្ដែកកំពឹស មួយមុខនេះត្រូវសម្រាប់អ្នកដែលចូលចិត្តញុំាបែបរសចាតិជូរ ហិរ ហើយវាជាម្ហូបដែលគេនិយមញុំានៅពេលជួបជុំមិត្តឬជាម្ហូបក្លែមនៅពេលគេផឹកស៊ី។

កម្សាន្ត៖ បុកសណ្ដែក ជាប្រភេទមុចម្ហូបក្លែមដែលមានរសជាតិជូរ ហិរ ឆ្ងាញ់ យើងធ្លាប់តែបានញុំាបុកសណ្ដែកធម្មតា ឬបុកសណ្ដែកជាមួយសាច់គោ ឥសូវមកសាក បុកសណ្ដែកកំពឹស ម្ដងមើល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. កំពឹស

២. សណ្ដែកគួ

៣. ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ម្ទេស ស្លឹកជីនាងវង

៤. អំបិល ស្ករស ម្សៅស៊ុប សណ្ដែកដីលីង

បុកសណ្ដែកកំពឹស
បុកសណ្ដែកកំពឹស
បុកសណ្ដែកកំពឹស
បុកសណ្ដែកកំពឹស

របៀបធ្វើ៖

១. យើងត្រូវបុក ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ម្ទេសចូលគ្នាឲ្យគ្នាម៉ត់ ហើយដាក់សណ្ដែកគួចូល បុកវាកុំឲ្យម៉ត់ពេកគឺបុកល្មមញុំា។

២. បន្ទាប់មកដាក់ កំពឹស​ អំបិល ម្សៅស៊ុប និងស្ករស បុកវាហើយភ្លក់រសជាតិដាក់គ្រឿងបន្ថែមតាមការចូលចិត្ត ដាក់ស្លឹកជីនាងវងនិងសណ្ដែកតាមក្រោយជាការស្រេច៕

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T