រកឃើញផូស៊ីលនាគសមុទ្របុរាណដ៏កម្របំផុត មានសភាពនៅល្អ

//s9.kh1.co/5b/5ba4b466af3c173786c7725f5bef62c62402e779.jpg
បច្ចេកវិទ្យា

 ១៥-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ផូស៊ីលមួយនេះវិញត្រូវបានរក្សាទុកយ៉ាងល្អ ក៏ព្រោះតែវាធ្លាប់រស់នៅបាតសមុទ្រ

អង់គ្លេស៖ អ្នកប្រមាញ់ផូស៊ីលជនជាតិអង់គ្លេសបានរកឃើញ «ត្រីនាគសមុទ្រ» ដែលកាលពីមុនគេមិនទាន់អាចកំណត់អត្តសញ្ញាណ នៅលើឆ្នេរសមុទ្រអង់គ្លេសភាគខាងត្បូង។ លោក Steve Etches បានជីករកឃើញផូស៊ីលពូជសត្វ ichthyosaur ដែលរក្សាទុកយ៉ាងល្អ នៅក្នុងថ្មកំបោរនៅលើឆ្នេរ Jurassic ក្នុងតំបន់ Dorset។ គាត់គិតថា ផូស៊ីលនេះមិនធម្មតាទេ ដែលរូបលោកបានយកវាទៅឲ្យអ្នកជំនាញនៅសាកលវិទ្យាល័យ Portsmouth ភាគខាងត្បូងប្រទេសអង់គ្លេស ដើម្បីសិក្សា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាងត្រីនាគសមុទ្រនេះ គូរដោយវិចិត្រករ
រូបតំណាងត្រីនាគសមុទ្រនេះ គូរដោយវិចិត្រករ

ពូជសត្វ ichthyosaurus ដែលមានប្រវែង២ម៉ែត្រនិងធ្លាប់រស់កាលពី១៥០លានឆ្នាំមុន ត្រូវបានគេដាក់ឈ្មោះថា «នាគសមុទ្រ Etches» (Thalassodraco etches)។ ឥឡូនេះ អ្នកវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណពូជសត្វ ichthyosaur ចំនួន៥ប្រភេទ នៅចុងសម័យ Jurassic នៅចក្រភពអង់គ្លេស។ ពួកវាត្រូវបានគេស្គាល់ថា ជានាគសមុទ្រដោយសារតែធ្មេញនិងភ្នែកធំជាងធម្មតារបស់សវា។

ផូស៊ីលដែលគេរកឃើញ
ផូស៊ីលដែលគេរកឃើញ

ផូស៊ីលនៃពូជសត្វ ichthyosaurs មកពីក្នុងសម័យនេះគឺកម្របំផុត ប៉ុន្តែផូស៊ីលមួយនេះវិញត្រូវបានរក្សាទុកយ៉ាងល្អ ក៏ព្រោះតែវាធ្លាប់រស់នៅបាតសមុទ្រ នៅពេលបាត់បង់ជីវិត។ នេះមានន័យថា ផ្នែកខាងមុខនៃរាងកាយរបស់វាត្រូវបានកប់ចូលក្នុងភក់ ដែលជួយការពារវាពីការស៊ីរាងកាយទាំងមូលរបស់វា ពីសំណាក់សត្វដទៃ។

សត្វ Thalassodraco etchesi នេះទំនងជាសំកាំងខ្លួននៅក្នុងទឹកដោយប្រើកន្ទុយរបស់វា សម្រាប់ធ្វើដំណើរទៅមុខ ជាជាងប្រើព្រុយ ហើយឆ្អឹងជំនីរជ្រៅជាប់ទាក់ទងជាមួយនឹងសួតដ៏ធំរបស់វា អាចជួយឲ្យសត្វនេះមុជចូលទឹកយ៉ាងជ្រៅផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T