ពិតដែរទេ? សុខៗ គឹម លីហ្សា ប្រកាសលែងស្វាមី ដោយសារហេតុផលនេះ?

//s9.kh1.co/99/99714133dc2f79da9088dc4e5cfb5f5715d905a9.jpg
តារា & កម្សាន្ដ

 ១៥-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

តារាស្រី គឹម លីហ្សា សុខៗប្រកាសថាលែងស្វាមី លើបណ្តាញសង្គម ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នា។

ភ្នំពេញ៖ តារាស្រីអ្នកនាង គឹម លីហ្សា ទោះបីជាឃ្លាតឆ្ងាយពីការងារសិល្បៈក៏ពិតមែន តែនាងនៅតែមានជីវិតយ៉ាងល្អ ជាមួយនឹងមុខរបរផ្ទាល់ខ្លួន បូករួមនឹងរូបសម្រស់យ៉ាងស្អាត ខណៈវ័យកាន់តែទៅមុខយ៉ាងណាក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ បើក្រឡេកទៅមើលជីវិតគូរបស់តារារូបនេះ ឃើញថាមួយរយៈពេលនេះហាក់ដូចជាស្ងាត់ មិនសូវជាបង្ហាញភាពផ្អែមល្ហែមដូចកាលពីមុន ធ្វើឲ្យហ្វេនជាច្រើននាំគ្នាឆ្ងល់តែម្តង។ ជាក់ស្តែងមុននេះបន្តិច ស្រាប់តែតារាស្រីរូបនេះ បានធ្វើការបង្ហោះសារធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាក់ទងនឹងជីវិតគ្រួសារ ប្រកាសលែងលះ មិនចុះសម្រុងគ្នា យ៉ាងដូច្នេះថា៖

គេឧញ៉ា​ គេជំទាវគេនៅប្រកាសលែងគ្នាបាន​ចុះយេីងហេតុអីត្រូវខ្មាស បេីនៅគ្មានសុភមង្គលចឹង​ ម្នាក់ចង់ត្រូវ​ ចង់បានយុត្តិធម៌​ ម្នាក់ចង់ឈ្នះ ​ចឹងនៅជាមួយគ្នាដូចអោបភ្លេីង​ ចឹងថ្ងៃនេះសុំប្រកាសលែងប្តីដែរហេីយ។

សារទី១ គឹម លីហ្សា

មេម៉ាយមានអីត្រូវខ្មាស់គេ​ មេម៉ាយចេះរកសុី​ អត់ប្តីក៏អត់ដាច់ពោះងាប់ដែរ​ មិនមែនសេរីសុំលុយប្តីផង។

សារទី២ គឹម លីហ្សា

តាមរយៈសារមួយនេះដែរ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន សឹងតែមិនចង់ជឿ មិនត្រឹមតែប៉ុណ្ណោះក៏មានការសួរនាំ នាងក៏បានឆ្លើយប្រាប់មិនបង្អង់ថា នាង និងស្វាមី គេងបែកបន្ទប់ជិត១ឆ្នាំមកហើយ។ ហេតុដូច្នេះហើយ មហាជនជាច្រើនពិតជាមានការសោកស្តាយ បើសិនជាការពិត តែទោះជាយ៉ាងណាក្តី ក៏រងចាំមើលការពិត នៃការបកស្រាយរបស់នាងបន្ថែមទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

 គឹម លីហ្សា 
 គឹម លីហ្សា 
កូន និងស្វាមី គឹម លីហ្សា 
កូន និងស្វាមី គឹម លីហ្សា 
 គឹម លីហ្សា  និងកូនៗ
 គឹម លីហ្សា  និងកូនៗ
 គឹម លីហ្សា  និងស្វាមី
 គឹម លីហ្សា  និងស្វាមី
សាររបស់ គឹម លីហ្សា 
សាររបស់ គឹម លីហ្សា 
សាររបស់ គឹម លីហ្សា 
សាររបស់ គឹម លីហ្សា 
គឹម លីហ្សា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T