វិធីសាស្ត្រ ២ យ៉ាង ដែលជួយឱ្យអ្នកអាចរៀនចេះទទួលយកការពិតនៃជីវិត

//s9.kh1.co/9f/9f22e6602875e802d011a37c73ad8c77a58462d3.jpeg
ប្រលោមលោក & អប់រំ

 ១៥-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ការទទួលយកការពិតគឺ ការហ៊ានបើកឱកាសឲ្យខ្លួនឯងមើលឃើញពិភពលោកនេះ

ការទទួលយកការពិតគឺ ការហ៊ានបើកឱកាសឲ្យខ្លួនឯងមើលឃើញពិភពលោកនេះនៅក្នុងផ្លូវល្អ ព្រមទាំងអាចផ្តល់ឱ្យយើងបាននូវក្តីសុខផ្លូវចិត្តរបស់យើង និងស្មារតីផងដែរ។ ខាងក្រោមនេះជាវិធីសាស្ត្រ ២ យ៉ាងដែលអាចឱ្យអ្នកអាចទទួលយកការពិតបាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិធីទី១: ត្រូវចងចាំថា មនុស្សគ្រប់រូបមានបេះដូងមួយដែលស្មោះស

 មនុស្សគ្រប់រូបមានបេះដូងមួយដែលស្មោះស (រូបតំណាង)
 មនុស្សគ្រប់រូបមានបេះដូងមួយដែលស្មោះស (រូបតំណាង)

ដឹងទេ គ្រប់ពេលដែលយើងបានធ្វើអ្វីមិនល្អដោយសកម្មភាពមួយចំនួនដូចជា កុហក និយាយស្តីឱ្យអ្នកដទៃ ធ្វើបាប ចិត្តអ្នកណាម្នាក់ ឬក៏មិនបានជួយដល់អ្នកដែលកំពុងត្រូវការចំនួយពីអ្នកនោះ។ អ្នកអាចសង្កេតមើល ពេលមានរឿងទាំងអស់នេះ បេះដូងរបស់យើងពិតជាលោតញាប់ ហើយហាក់បង្ហាញន័យថាខ្ញុំមិនធ្វើរឿងអាក្រក់បែបនោះទេ។ ដូចនេះ បើអ្នកខឹងនិងអន់ចិត្តជាមួយអ្នកណាម្នាក់ ចូរគិតបែបនេះមក អ្នកនឹងអាចទទួលបានការពិតជាមិនខាន។

វិធីទី២: សប្បាយចិត្តនឹងអ្វីដែលអ្នកមានបច្ចុប្បន្ន

សប្បាយចិត្តនឹងអ្វីដែលអ្នកមានបច្ចុប្បន្ន (រូបតំណាង)
សប្បាយចិត្តនឹងអ្វីដែលអ្នកមានបច្ចុប្បន្ន (រូបតំណាង)

ត្រូវចេះរីករាយ និងផ្តល់តម្លៃឱ្យអ្វីដែលអ្នកមានបច្ចុប្បន្ន ព្រោះអ្នកពិតជាអាស្ចារ្យណាស់ និងពូកែណាស់ដឹងទេ? ដែលអ្នកអាចមានសមត្ថភាពមកដល់ចំណុចដែលអ្នកកំពុងមាននេះ។ ពីព្រោះមានមនុស្សជាច្រើនទៀតគេចង់មានអ្វីដែលអ្នកមានសព្វថ្ងៃ តែពួកគាត់គ្មានឱកាសទេ! គាត់គ្មានសមត្ថភាពនេះទេ នេះហើយជាអ្វីដែលដែលខ្ញុំចង់ឱ្យអ្នកបានដឹង។ 

ដូចនេះចូលសប្បាយរីករាយ និងទទួលយកការពិតនៃជីវិតនេះ ព្រោះមនុស្សយើងសុទ្ធតែមានពេលវេលាកំណត់មួយ ពួកយើងគ្រប់រូបគ្រាន់តែមកកាន់ពិភពលោកនេះមួយរយៈប៉ុណ្ណោះ អ៊ីចឹងចូលរៀនពីជីវិតនេះ ហើយសប្បាយជាមួយអ្វីដែលអ្នកមាន និងត្រូវចេះទទួលស្គាល់រឿងរ៉ាវដែលមានវត្តមានក្នុងជីវិតរបស់អ្នកគ្រប់ៗរូប ដើម្បីផ្តល់ក្តីសុខឱ្យខ្លួនអ្នកបានពេញលេញ៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T