ប្រធានាធិបតីឥណ្ឌូណេស៊ី ស្នើ​ឱ្យមហាសេដ្ឋី Elon Musk ពិចារណាយកឥណ្ឌូណេស៊ី ធ្វើជាទីលានបាញ់បង្ហោះគ្រាប់រ៉ុក្កែត ​

//s9.kh1.co/ee/eed4700b35f03e78e2fcc93bcf9efaf1acf0eeef.jpg
សង្គម

 ១៤-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ឥណ្ឌូនេស៊ី កំពុងសាងសង់កន្លែងបាញ់រ៉ុក្កែតដំបូងបង្អស់របស់ខ្លួននៅកោះ Biak ក្នុងខេត្ត Papua ភាគខាងកើតប្រទេស ដែលរំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៤ ខាងមុខ

ចាកាតា៖ តាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានស្នើអញ្ជើញមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX ឱ្យពិចារណាយក​កន្លែងបាញ់រ៉ុក្កែតស្ថិតនៅខេត្ត Papua ដែលឥណ្ឌូណេស៊ីបានគ្រោងទុក សម្រាប់ធ្វើជាទីលានបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ន វិទ្យាស្ថានជាតិអាកាសចរណ៍និងអវកាសឥណ្ឌូណេស៊ី បាននឹងកំពុងសាងសង់កន្លែងបាញ់គ្រាប់រ៉ុក្កែតដំបូងបង្អស់របស់ខ្លួននៅកោះ Biak ក្នុងខេត្ត Papua ភាគខាងកើតប្រទេស។ ក្នុងនោះទីតាំងដែលនឹងត្រូវប្រើដើម្បីបាញ់បង្ហោះរ៉ុក្កែតអវកាសគ្មានមនុស្សបើកខ្នាតតូចនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៤ ខាងមុខ។

រម្លឹកថា កាលពីខែមុនលោក Joko Widodo ធ្លាប់បានបញ្ជូនសមាជិកខុទ្ទកាល័យជាន់ខ្ពស់ម្នាក់របស់លោក គឺលោក Luhut Binsar Pandjaitan រដ្ឋមន្រ្តីក្រសួងកិច្ចការសមុទ្រនិងវិនិយោគ ទៅសហរដ្ឋអាមេរិក ដើម្បីជួបប្រជុំសំណេះសំណាលជាមួយលោក Musk និងវិនិយោគិនអាមេរិកដទៃទៀត។ តែជាអកុសល ការប្រជុំក៏ត្រូវបានលុបចោលភ្លាមៗ បន្ទាប់ពីមហាសេដ្ឋីរូបនេះបានធ្វើតេស្តវិជ្ជមានកូវីដ ១៩។

គួរឱ្យដឹងដែរថា កាលពីថ្ងៃសុក្រ ទី១១ ធ្នូ សប្តាហ៍មុននេះ លោក Joko Widodo ក៏បានសន្ទនាតាមទូរស័ព្ទជាមួយលោក Musk ដើម្បីពិភាក្សាអំពីភាពជាដៃគូនាពេលខាងមុខ ជាមួយនឹងក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋីរូបនេះផងដែរ៕

SpaceX បាញ់រ៉ុក្កែតធុនធ្ងន់ Starship SN8 ដំបូងបង្អស់របស់ខ្លួន ក្នុងកំឡុងពេលសាកល្បងលើទីតាំងថ្មីនៅ Boca Chica រដ្ឋ Texas កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២០ 
SpaceX បាញ់រ៉ុក្កែតធុនធ្ងន់ Starship SN8 ដំបូងបង្អស់របស់ខ្លួន ក្នុងកំឡុងពេលសាកល្បងលើទីតាំងថ្មីនៅ Boca Chica រដ្ឋ Texas កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២០ 
ការបាញ់បង្ហោះគ្រាប់រ៉ុក្កែត SpaceX Falcon 9 កាលពីឆ្នាំ ២០១៧ របស់ SpaceX
ការបាញ់បង្ហោះគ្រាប់រ៉ុក្កែត SpaceX Falcon 9 កាលពីឆ្នាំ ២០១៧ របស់ SpaceX
 ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo
 ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo
មហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX
មហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T