ទឹកចិត្តប្រពៃណាស់ សួស វីហ្សា និងស្វាមី ធ្វើផ្ទះមួយខ្នង ជូន​លោកតាចាស់ជរាម្នាក់

//s9.kh1.co/4b/4bd01fd47149ad73fc73ab2292ecf75d280b10bb.png
តារា & កម្សាន្ដ

 ១៤-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

សួស វីហ្សា រួមទាំងស្វាមី លោកថម មី បានចំណាយថវិការផ្ទាល់ខ្លួន ជួយសាងសង់ផ្ទះថ្មី ជូនដល់លោកតាជរាម្នាក់

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី​​ សួស វីហ្សា បានបង្ហោះរូបភាព នៅលើបណ្តាញសង្គម អ៉ីនស្តារក្រាម នូវ ទិដ្ឋភាព នៃគេហដ្ឋានថ្មីមួយ ដែលកំពុងសាងសង់ ផ្តល់ជូនទៅលោកតាម្នាក់ កំពុងជួបការលំបាកគ្មានផ្ទះសម្បែង ក៏ដូចជា គ្មានទីកន្លែងជ្រកកោកច្បាស់លាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ​ តាមរយៈប្រភពនៃអ្នកបញ្ចេញមតិបានឲ្យដឹងថា  រូបភាពទាំងនេះ បានផ្តិតចេញ ពីទីកន្លែងស្រុកកំណើតរបស់ តារាស្រីចម្រៀងស្រីផ្ទាល់តែម្តង​ នៅឯខេត្តស្វាយរៀង។ មិនត្រឹមតែប៉ុណ្ណោះ វីហ្សា ក៏បានភ្ជាប់ជាមួយពាក្យប៉ុន្មានម៉ាត់ ដោយបានលើកឡើងថា៖

ផ្ទះដែលខ្ញុំសន្យាថាធ្វេីជូនលោកតាពេលនេះរួចរាល់បាន90%ហេីយ ទោះជាចៅមិនមានលទ្ធភាពជួយលោកតាច្រេីនជាងនេះតែយ៉ាងហោចណាស់ក៏ចៅអាចជួយសម្រាលទុក្ខលំបាកលោកតាបានមួយផ្នែកធំ ព្រោះពេលនេះលោកតា មានផ្ទះសមរម្យសម្រាប់ស់នៅ មានផ្ទះបាយ នឹងមានបន្ទប់ទឹកសម្រាប់ប្រេីប្រាស់ទៀត ចៅសូមជូនពរលោកតាចូលរស់នៅផ្ទះថ្មីសូមឲ្យសុខសប្បាយនឹងមានព្រះជន្មវែង.. បុណ្យកុសលដែលខ្ញុំប្រឹងប្រែងសន្សំទាំងអស់ខ្ញុំ សូមចែករំលែកកុសលដល់បងប្អូនទាំងអស់គ្នាផង ជាពិសេសសូមឲ្យគ្រួសាររបស់ខ្ញុំសុខសប្បាយដោយក្តីគោរពពីខ្ញុំ សួស វីសា

សួស វីហ្សា

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះ ដែលតារាចម្រៀងស្រីរូបនេះ ព្រមទាំងស្វាមី ចូលរួមធ្វើរឿងសប្បុរសធម៌ជួយដល់សង្គមបែបនេះ ជាក់ស្តែងកាលពីថ្មីៗនេះ គូស្វាមី ភរិយាតារារូបនេះ ក៏បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន សម្រាប់ចូលរួមចំណែក ផ្ដល់ជូនរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ១៩ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សួស វីហ្សា
សួស វីហ្សា
ក្រុមគ្រួសារ សួស វីហ្សា
ក្រុមគ្រួសារ សួស វីហ្សា
ផ្ទះដែលកំពុងសាងសង់ផ្តល់ជូនលោកតា
ផ្ទះដែលកំពុងសាងសង់ផ្តល់ជូនលោកតា
ផ្ទះដែលកំពុងសាងសង់ផ្តល់ជូនលោកតា
ផ្ទះដែលកំពុងសាងសង់ផ្តល់ជូនលោកតា
ផ្ទះដែលកំពុងសាងសង់ផ្តល់ជូនលោកតា
ផ្ទះដែលកំពុងសាងសង់ផ្តល់ជូនលោកតា
ផ្ទះដែលកំពុងសាងសង់ផ្តល់ជូនលោកតា
ផ្ទះដែលកំពុងសាងសង់ផ្តល់ជូនលោកតា
ផ្ទះដែលកំពុងសាងសង់ផ្តល់ជូនលោកតា
ផ្ទះដែលកំពុងសាងសង់ផ្តល់ជូនលោកតា
សួស វីហ្សា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T