Mourinho ថាកូនក្រុមរបស់គាត់មិនលេងតាមគាត់បានប្រាប់ឡើយ (មានវីដេអូ)

//s9.kh1.co/3c/3c2a571445f349416e64d0b6a36adba326a3a67c.jpg
កីទ្បា

 ១៤-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

គ្រូបង្វឹក Jose Mourinho បាននិយាយថាកូនក្រុមរបស់លោកមិនបានលេងដូចអ្វីដែលលោកបានប្រាប់ពេលដែលសម្រាកក្រោយតង់ទី ១ ឡើយ

​កាលពីយប់ថ្ងៃអាទិត្យនេះ ក្រុម Tottenham បានជួបតទល់គ្នាជាមួយក្រុម Crystal Palace ដោយបានបញ្ចប់ទៅដោយលទ្ធផល ១ ស្មើ ហើយគ្រូបង្វឹក Jose Mourinho បាននិយាយថាកូនក្រុមរបស់លោកមិនបានលេងដូចអ្វីដែលលោកបានប្រាប់ពេលដែលសម្រាកក្រោយតង់ទី ១ ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាប់របស់កីឡាករ Harry Kane នៅនាទី ២៣ ប៊ិះនឹងធ្វើឲ្យ Spurs យកឈ្នះការប្រកួតក្រៅដី ៥ ប្រកួតជាប់គ្នាបាត់ទៅហើយ ដោយចូលដល់តង់ទី ២ ក្រុម Crystal Palace ក៏បានវាយបកបានមួយគ្រាប់វិញជាហេតុធ្វើឲ្យក្រុមទាំង ២ បានម្នាក់មួយពិន្ទុទៅផ្ទះវិញ។  

  កីឡាករ Harry Kane
  កីឡាករ Harry Kane

កីឡាករ Jeffrey Schlupp រកបានមួយគ្រាប់តាមស្មើនៅនាទី ៨១ ដោយបំប៉ោងសំណាញ់ទីរបស់អ្នកចាំទី Hugo Lloris រួចបន្ទាប់មកអ្នកចាំទីក្រុម Crystal Palace គឺកីឡាករ Vicente Guaita បាន Save បាល់ដ៏អស្ចារ្យមួយជាហេតុធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយស្មើគ្នា។

  កីឡាករ Jeffrey Schlupp
  កីឡាករ Jeffrey Schlupp
  កីឡាករ Vicente Guaita
  កីឡាករ Vicente Guaita
  អ្នកចាំទី Hugo Lloris
  អ្នកចាំទី Hugo Lloris

បន្ទាប់ពីការប្រកួតបានបញ្ចប់គ្រូបង្វឹក Jose Mourinho បានប្រាប់អ្នកកាសែតថា៖

អ្វីដែលខ្ញុំប្រាប់មុនលេងតង់ទី ២ គឺពួកគេមិនបានលេងតាមខ្ញុំប្រាប់ឡើយ ពីព្រោះពួកគេមិនអាចធ្វើបាន។ ១០ នាទីចុងក្រោយយើងបានបាត់បង់ ២ ពិន្ទុបាត់ទៅហើយ ស្របពេលតង់ទី ១ យើងលេងបានល្អ តែចូលដល់តង់ទី ២ យើងបានបង្កើតកំហុសច្រើនណាស់។ សម្រាប់អ្នកចាំទីពួកយើងវិញគឺជាអ្នកចាំទីល្អជាងគេនៅ Premier League ដែលខ្ញុំមិនបន្ទោសគេឡើយ អ្នកដែលខ្ញុំបន្ទោសគឺក្រុមទាំងមូល៕

គ្រូបង្វឹក Jose Mourinho
គ្រូបង្វឹក Jose Mourinho
គ្រូបង្វឹក Jose Mourinho

សូមទស្សនាវីដេអូការប្រកួតខាងក្រោម៖

CRYSTAL PALACE 1-1 SPURS

 

Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T