ធ្លាប់ញុំាតៅហ៊ូចំហុយទេ? សាកធ្វើទៅចឹង

//s9.kh1.co/1c/1c7db76ad7613c31631d874e91227826f15016a4.png
តារា & កម្សាន្ដ

 ១៤-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

តៅហ៊ូចំហុយរសជាតិឆ្ងាញ់ម៉្យាងដែរ សាកធ្វើញុំានៅផ្ទះខ្លួនឯងទៅព្រោះវិធីចម្អិនវាសាមញ្ញ អ្នកណាក៏អាចធ្វើបានដែរ។

កម្សាន្ត៖ តៅហ៊ូ ជាគ្រឿងផ្សំដ៏សំខាន់មួយមុខដែលអាចបង្កើតទៅជាមុខម្ហូបផ្សេងបានដូចជា ឆាតៅហ៊ូ តៅហ៊ូស្ងោរ ឬតៅហ៊ូបំពងជាដើម តៅហ៊ូមានច្រើនប្រភេទ ប៉ុន្តែយើងនឹងយកតៅហ៊ូទន់មកធ្វើជាមុខម្ហូបម៉្យាងដ៏ឆ្ងាញ់ ហើយមានភាពងាយស្រួលក្នុងការចម្អិនគឺ តៅហ៊ូចំហុយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. តៅហ៊ូទន់ ១ដុំធំល្មម

២. សាច់ជ្រូកចិញ្ច្រាំ

៣. ទឹកស៊ីអីវខាប់

៤. ទឹកប្រេងខ្យង

៥. ខ្ទឹមសចិញ្ច្រាំ

៦. ស្លឹកខ្ទឹម

៧. ម្រេចម៉ត់

៨. ប្រេងល្ង

តៅហ៊ូចំហុយ
តៅហ៊ូចំហុយ
តៅហ៊ូចំហុយ
តៅហ៊ូចំហុយ

របៀបចម្អិន៖

១. យើងត្រូវលាងតៅហ៊ូទន់ឲ្យស្អាតសិនហើយ យកវាទៅចំហុយ៥នាទី។ ក្នុងកំឡុងពេលរងចាំយើង យកខ្ទឹមសចិញ្ច្រាំទៅបំពងឲ្យឈ្ងុយហើយដួសដាក់ចាន ទុកខ្លះក្នុងខ្ទះដើម្បីចម្អិនបន្ត។

២. យើងត្រូវឆាសាច់ជ្រូកចិញ្ច្រាំ ដាក់សាច់ជ្រូកចិញ្ច្រាំចូលក្នុងខ្ទះហើយដាក់គ្រឿងដូចជា ប្រេងល្ង ទឹកស៊ីអីវខាប់ ទឹកប្រេងខ្យងឆាវាត្រលប់ចុះត្រលប់ឡើងបន្តិចហើយដាក់ទឹកចូលប្រហែល៤ស្លាបព្រាបាយ ហើយបើកភ្លើងឲ្យខ្លាំង។

៣. បន្ទាប់ពីឆាឆ្អិនហើយ តៅហ៊ូក៏ចំហុយឆ្អិនល្មម យើងយកតៅហ៊ូដាក់ក្នុងចានមួយហើយចាក់ឆាស្រោចពីលើហើយរោយខ្ទឹមសបំពងនិងស្លឹកខ្ទឹមជាការស្រេច៕

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T