បទចម្រៀងថ្មី «ប្រពន្ធបងអើយ អូនយំច្រើនពេកហើយ» របស់ នី រតនា ពិតជាពីរោះ និងអត្ថន័យចាក់ដោតខ្លាំង (មានវីដេអូ)

//s9.kh1.co/2c/2c76ae391924ce7208fc2771754087c583ed08ab.jpg
តារា & កម្សាន្ដ

 ១៤-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

«ប្រពន្ធបងអើយ អូនយំច្រើនពេកហើយ» របស់លោក នី រតនា ពិតជាពីរោះ និងអត្ថន័យចាក់ដោតយ៉ាងខ្លាំង!

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស លោក នី រតនា ជាតារាចម្រៀងមួយរូប ដែលមានឈ្មោះល្បីស្ទើរតែពេញផ្ទៃប្រទេស ដោយសារតែតារាប្រុសរូបនេះ មានទេពកោសល្យខ្ពស់ ក្នុងការបកស្រាយនូវបទចម្រៀងបានគ្រប់ប្រភេទនៃបទចម្រៀងទាំងអស់ ហើយលោកថែមទាំងបានទឹកដមសម្លេងស្រទន់ ពីរោះដ៏ក្រអួនក្រអៅផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ននេះសង្កេតឃើញថា ទាំងជីវិតការងារ និងជីវិតគូរបស់លោកពិតជាទទួលបានជោគជ័យយ៉ាងខ្លាំង ពិសេសមានកូនស្រីមុខគួរឲ្យក្នាញ់ម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ថែមទៀតផង។

តួយ៉ាង មួយរយៈចុងក្រោយនេះបទចម្រៀងថ្មីៗរបស់លោកក៏បានចេញជាបន្តបន្ទាប់ ព្រមទាំងទទួលបាននូវសម្លេងគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនមិត្តអ្នកគាំទ្រគ្រប់ស្រទាប់តែម្តង។

ជាក់ស្តែង នៅមុននេះបន្តិច ផលិតកម្មរស្មីហង្សមាស ទើបនឹងបង្ហោះបទចម្រៀងថ្មីរបស់លោកមួយបទទៀត ដែលមានចំណងជើងថា «ប្រពន្ធបងអើយ អូនយំច្រើនពេកហើយ»។ បន្ទាប់ពីបង្ហោះបទចម្រៀងនេះមិនបានប៉ុន្មានផង ស្រាប់តែមានអ្នកចុចស្តាប់ និងស៊ែររាប់រយពាន់នាក់បាត់ទៅហើយ៕

ចង់ដឹងបទចម្រៀងនេះពីរោះ និងមានអត្ថន័យយ៉ាងណា តោះសូមស្តាប់ទាំងអស់គ្នា ៖

នី រតនា
នី រតនា
នី រតនា
នី រតនា
នី រតនា
នី រតនា
នី រតនា
នី រតនា
បទថ្មីរបស់លោក នី រតនា ដែលមានចំណងជើងថា «ប្រពន្ធបងអើយ អូនយំច្រើនពេកហើយ»
បទថ្មីរបស់លោក នី រតនា ដែលមានចំណងជើងថា «ប្រពន្ធបងអើយ អូនយំច្រើនពេកហើយ»
នី រតនា
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T