ក្រុមហ៊ុន Apple កំពុងតែយកចិត្តទុកដាក់ និង ស្រាវជា្រវទៅលើបញ្ហា WIFI របស់ The New iPad របស់ខ្លួនដែល ទើបនឹងដាក់លក់ក្នុងពេលថ្មីៗនេះ។ ដោយយោងទៅតាម សាខា​ Apple Care មួយចំនួនបានអោយដឹងថា មានអតិថិជនជាច្រើនបាន មកក្រុមហ៊ុនដើម្បីធ្វើការជួសជុល WIFI។

បញ្ហាទាំងនេះមានដូចជា WIFI មិនដំណើរការ , មានល្បឿនយឺតខុសធម្មតា និង មានបញ្ហារអាក់រអួល ជាដើម។

នៅពេលនេះក្រុមហ៊ុន Apple កំពុងតែបើកការប្រជុំដើម្បីរកដំណោះស្រាយទៅលើបញ្ហានេះ ពីព្រោះបញ្ហា WIFI នេះ មិនមែនជាបញ្ហាតូចតាចឡើយ វាអាចធ្វើអោយក្រុមហ៊ុន Apple បាត់បង់ឈ្មោះដ៏ល្បីល្បាញនេះ​ក៏ថាបានដែរ។

តែទោះជាយ៉ាងណាក៏ដោយក៏ បញ្ហា WIFI នេះមានតែនៅលើ iPad ស៊េរី WIFI តែប៉ុណ្នោះ ចំពោះ iPad ស៊េរី 3G+WIFI វិញគឺមិនបានចោទជាបញ្ហានោះទេ។

ក្រុមហ៊ុន Apple បានបង្ហើបថា​ ពួកគេប្រហែលជាត្រូវប្រមូលយក iPad ដែលមានបញ្ហាទាំងអស់ហើយ ផ្តល់នូវ iPad ដែលគ្មានបញ្ហា WIFI ជូនដល់អតិថិជនវិញហើយ ប៉ុន្តែការលើកឡើងនេះនៅមិនទាន់ជាក់លាក់នៅឡើយទេ។

ចុះប្រិយមិត្តវិញមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ The New iPad នេះ​ដែរឬទេ ?

ដោយ​ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]