សរសើរមែន!​ ​ស្ងាត់ៗ ​គូស្វាមីភរិយា​ អ្នកនាង ​សួស វីសា សាង​សង់​​ផ្ទះជូន​លោកតា​កំសត់ ដែលគ្មាន​ផ្ទះ​ជ្រក​កោន​ នៅ​ស្រុក​កំណើត​ខេត្ត​ស្វាយរៀង

//s9.kh1.co/3c/3ca5e082173916fc9c1fa62e03e9bce5cfc0c5a1.jpg
តារា & កម្សាន្ដ

 ១៤-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះលោក Tommy និងអ្នកនាង សួស វីសា ថែមទាំងបានជួយសង់ផ្ទះជូនលោកតាកម្សត់ដែលនៅស្រុកកំណើតអ្នកនាង សួស វីសា ផ្ទាល់ក្នុងខេត្តស្វាយរៀងទៀតផង

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយថា លោក Tommy និងអ្នកនាង សួស វីសា តារាចម្រៀងប្រចាំផលិត​កម្មរស្មីហង្សមាស គឺជាគូស្វាមីភរិយាសិល្បៈដ៏ល្បីល្បាញ និងមានសុភមង្គលគ្រួសារគួរឱ្យច្រណែន ជាមួយ​នឹងវត្តមានកូនស្រីគួរឱ្យស្រលាញ់ជាចំណងដៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនាង សួស វីសា និងលោក ​Tommy
អ្នកនាង សួស វីសា និងលោក ​Tommy
អ្នកនាង សួស វីសា និងលោក ​Tommy
អ្នកនាង សួស វីសា និងលោក ​Tommy

តែក្រៅពីជាគូស្វាមីភរិយា ដែលមានភាពជោគជ័យនៅក្នុងការងារសិល្បៈ និងមុខជំនួញក្រៅសិល្បៈផងនោះ គូស្នេហ៍​មួយគូនេះ ថែមទាំងមានទឹកចិត្តធ្វើកិច្ចការជួយសង្គម និងជួយអ្នកដែលមានជីវភាពក្រខ្សត់គួរ​ឱ្យសរសើរខ្លាំង​មែនទែន។ ដោយថ្មីៗនេះលោក Tommy និងអ្នកនាង សួស វីសា ថែមទាំងបានជួយសង់ផ្ទះ​ជូនលោកតា​កម្សត់ដែលនៅស្រុកកំណើតអ្នកនាង សួស វីសា ផ្ទាល់ក្នុងខេត្តស្វាយរៀងទៀតផង។

ផ្ទះដែលអ្នកនាង​ សួស ​វីសា និងលោក Tommy  សង់ជូនលោកតាកំសត់
ផ្ទះដែលអ្នកនាង​ សួស ​វីសា និងលោក Tommy  សង់ជូនលោកតាកំសត់

តាមរយៈគណនីហ្វេសប៊ុកលោក Tommy Real ស្វាមីអ្នកនាង សួស វីសា បានឱ្យដឹងថា៖ « លោកតាកំសត់នៅខេត្តស្វាយរៀងស្រុកកំណើតខាងប្រពន្ធខ្ញ៉ំ ឥឡូវខ្ញ៉ំបានជួយសាងសង់ផ្ទះអោយលោកតា​កំសត់គ្មានផ្ទះជ្រកកោនបានរស់នៅមានបន្ទប់ទឹកមានកន្លែងស្នាក់នៅហើយ ទោះមិនបានផ្ទះធំខ្លាំងតែវាជា​សទ្ធាទាន​បុណ្យ​កុសល ដែលខ្ញ៉ំបានសាងជូនលោកតាកំសត់ដែលគ្មានផ្ទះជ្រកកោននេះ សូមអោយលោកតា​រស់នៅមានសុខភាពល្អបានអាយុវែងផងចុះ ការសន្យាដែលភរិយាខ្ញ៉ំបានសន្យាថាជួយលោកតាហើយគាត់​បានប្រាប់មក​ខ្ញ៉ំឥឡូវនេះខ្ញ៉ំបានអោយកូនចៅនាំជាងសាងសង់ធ្វើបានសំរេចអោយគាត់បាន ៩០%ហើយ សូមជូនបុណ្យកុសលទាំងអស់នេះកើតមានដល់ក្រុមគ្រួសារខ្ញ៉ំទាំងអស់និងពិសេសបងប្អូនជនរួមជាតិយើង​ទាំងអស់គ្នាផងចុះ ។

ថ្ងៃនេះជាថ្ងៃសីល៍ហើយសម្រាប់ការសាងសង់ផ្ទះជូនលោកតាកំសត់អត់មានដីនិងផ្ទះសំបែងជ្រកកោនឥឡូវនេះ​ខ្ញ៉ំបានសាងសង់ជូនគាត់រួចរាល់ហើយ គាត់អាចចូលរស់នៅបានហើយសូមជូនបុណ្យកុសល​ដល់ក្រុមគ្រួសារខ្ញ៉ំ និងញាត្តិមិត្តបង ធ្វើបុណ្យសាងកុសលអោយច្រើនៗនោះជីវិតយើងក៏ទទួលបានផលបុណ្យក្តីសុខត្រឡប់មកវិញ »។

ផ្ទះដែលអ្នកនាង​ សួស ​វីសា និងលោក Tommy  សង់ជូនលោកតាកំសត់
ផ្ទះដែលអ្នកនាង​ សួស ​វីសា និងលោក Tommy សង់ជូនលោកតាកំសត់
ផ្ទះដែលអ្នកនាង​ សួស ​វីសា និងលោក Tommy  សង់ជូនលោកតាកំសត់
ផ្ទះដែលអ្នកនាង​ សួស ​វីសា និងលោក Tommy សង់ជូនលោកតាកំសត់

នេះស្តែងឱ្យដឹងថា ទាំងលោក Tommy និងអ្នកនាង សួស វីសា ដ្បិតតែជាតារាសិល្បៈ ដែលមានឈ្មោះល្បី និងមានជីវភាពប្រសើរមែន តែក៏មិនដែលភ្លេចធ្វើបុណ្យធ្វើទាន និងជួយអ្នកក្រខ្យត់នៅក្នុងសង្គមឡើយ ដែលជាទង្វើគួរឱ្យកោតសរសើរជាខ្លាំង៕

លោកតាកំសត់
លោកតាកំសត់
ផ្ទះដែលអ្នកនាង​ សួស ​វីសា និងលោក Tommy សង់ជូនលោកតាកំសត់
ផ្ទះដែលអ្នកនាង​ សួស ​វីសា និងលោក Tommy សង់ជូនលោកតាកំសត់
សួស វីហ្សា
SongNam Ngov
Bee55 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T