រឿងពិតរបស់ខ្ញុំ ដែលទទួល​សេវា​កម្ម​នៅ​​អាគារ​មហា​រីក​ នៃមន្ទីរ​ពេទ្យ​កាល់​ម៉ែត​!

//s9.kh1.co/a4/a40e22b226a521f874bfd04fe0d99d0ec21089de.jpg
សង្គម

 ១៤-ធ្នូ-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

បទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំ ដែលទទួល​សេវា​កម្ម​នៅ​​អាគារ​មហា​រីក​ នៃមន្ទីរ​ពេទ្យ​កាល់​ម៉ែត​!

មហារីកជាជំងឺកាចសាហាវ ដែលអាចបណ្តាលអោយបាត់បងជីវិតបាន។ យ៉ាងណាមិញប្រជាជនកម្ពុជាជាច្រេីនរូប​បាន​ទទួលសេវាកម្ម និងព្យាបាលបានជោគជ័យនៅមន្ទីពេទ្យកាល់ម៉ែត្រ។ បច្ចុប្បន្ននៅអាគារ​សម្តេចតេជោ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត មានផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺមហារីក​ជាច្រេីន​ប្រភេទ​។ ​ជាពិសេសក្នុងរដូវកាល​កូវីតនេះ​ក៏មន្ទីរពេទ្យនៅតែផ្តល់សេវាបានល្អ និងមានការការពារត្រឹមត្រូវ ដូច្នេះប្រជាជន​អាច​មក​​ទទួលសេវាបាន​ដោយការ​ទុកចិត្ត និងមិនបាច់ចំណាយពេលទៅក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

* អាគារមហារីកនេះស្ថិតនៅក្រោយអាហារដ្ឋានដំរីស

1. ការចុះឈ្មោះ-សម្រាប់អ្នកជំងឺថ្មីអាច​មកចុះឈ្មោះ​ជាលេីក​ដំបូង​នៅជាន់ទី 2 ជាក់ស្តែងការរង់ចាំអាចយូរ ឬឆាប់​ទៅ​តាមចំនួនអ្នកជំងឺ និងដុកទ័រដែលប្រចាំការ តែនេះជារឿង​សាមញ្ញ​ទៅហេីយ ទោះលោកអ្នកទៅក្រៅ​ប្រទេសក៏​ត្រូវចាំ​ដែរ -​ ខាតទាំងពេលជិះយន្តហោះទៅមកទៀត ហេីយ​សម័យ​កូវីត​ចឹងររឹតតែគ្រោះថ្នាក់ខ្លាចឆ្លងទៀត។

2. ការជួបដុកទ័រ -ខណ:ពេលដែលខ្ញុំសរសេរអត្ថបទនេះ និងរង់ចាំជួបដុកទ័រ អ្នកដែលអង្គុយរង់ចាំ​ជាមួយគ្នា​បាន​សួរ​នាំ និងពិភាក្សាពីអាការៈរៀងៗខ្លួន។ ជាពិសេស អ្នកជំងឺម្នាក់បានសរសេីរពីសេវាកម្មល្អៗ ដែលគាត់ធ្លាប់ទទួលបាន ហេីយអ្នក​ជំងឺមួយចំនួនផ្សេងទៀតបានទទួលការព្យាបាលយ៉ាងជោគជ័យរួចមកហេីយ។

3. តម្លៃ -តម្លៃដែលត្រូវចំណាយអាស្រ័យទៅតាមប្រភេទជំងឺ។ មន្ត្រីរាជការ ឬ អ្នកដែលមានកាតធានារ៉ាប់រង ឬប័ណ្ណ​ផ្សេង អាចទទួលបានការគិតតម្លៃថោកជាងអ្នកជំងឺទូទៅដែលគ្មានប័ណ្ឌ។ តែយ៉ាងណាមិញ អ្នកជំងឺនៅតែចំណាយ​តិចជាងទៅបរទេស ជាពិសេសការប្រេីប្រាស់សេវាពេទ្យនឹងជួយពង្រឹងដល់គុណភាពនាពេលអនាគត។ ដូច្នេះ​ប្រសិន​បើមានករណីសង្ស័យ ឬមានអាការៈមិនប្រក្រតីណាមួយ ទៅសង្ស័យមានដុំសាច់​ (ដែលអាចវិវត្តន៍​ទៅជាមហារីក) សូម​មេត្តាប្រញាប់ទៅជួបពិគ្រោះវេជ្ជបណ្ឌិតជំនាញនៅអាគារមហារីកនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និង​ទទួល​​ការព្យាបាលអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។

***សំគាល់ប្រជាពលរដ្ឋទូទៅគិតថាពេទ្យសំដីមិនល្អ ឬមិនមានសុជីវធម៌ តែសូមអ្នកទាំងអស់គ្នាព្យាយាម​ទទួល​ស្គាល់​ថា "តេីពេទ្យម្នាក់ គាត់ត្រូវទទួលអ្នកជំងឺប៉ុន្មាននសក់ជារៀងរាល់ថ្ងៃ?" "អ្នកជំងឺខ្លះ ពេទ្យប្រាប់ តែអត់ធ្វេីតាម​ការណែនាំទេ ដែលបណ្តាលអោយពេទ្យត្រូវនិយាយដដែរៗ"។

ដូច្នេះសូមស្វែងយកពីខាងពេទ្យផង! ក្រមសីលធម៌ និងការអត់ធ្មត់គឺជាធម្មជាតិរបស់មនុស្ស៕

CHHIN SREYLEAK
Stella78 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T