ពិសេស​មែន! តារា​ចម្រៀង​ «អាន គុណ​កូឡា» ចូល​រោង​​ការ​យ៉ាង​រីក​រាយ​​ថ្មីៗ​នេះ

//s9.kh1.co/0e/0e3011102c61c40915c696dc4807f42187a1f7ce.jpg
នារី

 ១៣-ធ្នូ-២០២០ ៦ល្ងាច · ៣ ឆ្នាំមុន

អាន គុណកូឡា បានសម្រេចចិត្តរៀបមង្គលការហើយ ក្រោយចំណាយពេលច្រើនឆ្នាំក្នុងវិស័យសិល្បៈ ទោះស្ថិតក្នុងកាលៈទេសៈ​ដែលតម្រូវឲ្យមានចំនួនភ្ញៀវកិត្តិយសចូលរួមតិចជាងសព្វមួយដងក្តី

តារាចម្រៀងដ៏ល្បីឈ្មោះបោះសម្លេង លោក អាន គុណកូឡា បានសម្រេចចិត្តចូលរោងការហើយ ក្រោយសម្រេច​ជោគ​ជ័យ​ និងសមិទ្ធិផលជាច្រើនពិសេសក្នុងវិស័យសិល្បៈរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក អាន គុណកូទ្បា ក្នុងថ្ងៃអាពាហ៍ពិពាហ៍
លោក អាន គុណកូទ្បា ក្នុងថ្ងៃអាពាហ៍ពិពាហ៍

តារាចម្រៀងយុវវ័យ ពោរពេញដោយទេពកោសល្យពិសេសផ្នែកចម្រៀងសម័យ មនោសញ្ចេតនាបែបយុវវ័យរូបនេះ បានលាភាពនៅលីវរបស់ខ្លួន ដោយរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២០កន្លងទៅថ្មីៗនេះ តែទោះជា​យ៉ាង​ណា​​ពិធីមង្គលការនេះនៅតែមានភាពអធឹកអធម សមសួន និង ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅប្រកបដោយ​បរិកាសរីករាយ ទោះស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិនិងពិភពលោកកំពុងជួបវិបត្តិជម្ងឺកូវីដ១៩ ដែលកម្មវិធី ការជួបជុំ នានា មិនត្រូវបានអនុញ្ញាតឲ្យមានអ្នកចូលរួមច្រើនដូចសព្វមួយដង ពោលគឺ ដើម្បីរួមគ្នាការពារការឆ្លង​រាតត្បាតនៃជម្ងឺនេះ។

គេសង្កេតឃើញមង្គលការដែលអ្នកគាំទ្ររបស់តារាចម្រៀងរូបតែងតែរង់ចាំ បានប្រព្រឹត្តទៅយ៉ាងរលូន តាមបែបផែន​ប្រពៃណីខ្មែរ ដោយមានការចូលរួមពីសាច់ញាតិសណ្តានមិត្ត បងប្អូន មេបា របស់លោក និងកូនក្រមុំ យ៉ាងកក់ក្តៅ​ក្រៃលែង។ 

តារាចម្រៀង អាន គុណកូទ្បា និង កូនក្រមុំ
តារាចម្រៀង អាន គុណកូទ្បា និង កូនក្រមុំ
អាន គុណកូឡា
Noen Kimhong
Artista (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T