ស្រ្តីម្នាក់មានភាពក្លាហាន ដូចទៅនឹងតារាស្រី Angelina Jolie ដែរ ដែលនាងបាន ធ្វើការវះកាត់សុដន់ចេញ ដើម្បីជៀសវាងកើតជំងឺមហារីក។

យោងតាមប្រភពព័ត៌មាន The New Paper របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ស្រ្តីម្នាក់មានឈ្មោះថា Chua Pei Ling អាយុ ២៨ឆ្នាំ បានធ្វើការវះកាត់សុដន់ចេញ បន្ទាប់ពីជំងឺមហារីកសុដន់ ដ៏សាហាវបានបន្លាចគាត់។ ប្រភពដដែរបានបន្តទៀតថា អ្នកស្រី Chua Pei Ling អាចកើតជំងឺមហារីកសុដន់ រហូតដល់ទៅ ៨០ភាគរយឯណោះ ទើបគាត់សម្រេចចិត្ត វះកាត់សុដន់ចេញតែម្តង។

ដូចគ្នានេះដែរ គ្រូពេទ្យក៏បានប្រាប់ទៅអ្នកស្រី Chua Pei Ling ផងដែរថា នាងអាចកើតជំងឺមហារីកសុដន់ ច្រើនជាង ៨០ភាគរយ បើសិនជាមិនធ្វើការវះកាត់ ឲ្យទាន់ពេលវេលា។

ទោះបីជាយ៉ាងនេះក៏ដោយ ម្តាយ និងមីងរបស់អ្នកស្រី Chua Pei Ling បានស្លាប់ដោយសារ ជំងឺមហារីកសុដន់នេះ ទើបធ្វើឲ្យអ្នកស្រី សម្រេចចិត្តវះកាត់សុដន់ ដើម្បីការពារជំងឺដ៏សាហាវនេះ៕



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]