មានមនុស្សជាច្រើនណាស់ ដែលសព្វថ្ងៃនេះកំពុងតែនិយាយថា «ខ្ញុំហត់នឹងភាពបរាជ័យណាស់ ព្រោះវាតែងតែកើតឡើងដដែលៗចំពោះខ្ញុំ ខ្ញុំឆ្អែតនឹងវាហើយ ខ្ញុំស្អប់វា ព្រោះតែវាទើប មនុស្សជាច្រើនមើលងាយខ្ញុំ»។ បើអ្នកកំពុងតែជួបរឿងបែបនេះ ចូរអានរឿងខាងក្រោមនេះ÷
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមានក្មេងស្រីម្នាក់ឈ្មោះ នារី សព្វថ្ងៃនេះ នាងគឺជាសិស្សថ្នាក់ទី១២ហើយ តែនាងពិតជាស្រឡាញ់ជំនាញកសិកម្មខ្លាំងណាស់។ សព្វថ្ងៃនេះនាងមិនសូវបាននៅផ្ទះជាប់លាប់ទេ ពីព្រោះផ្ទះរបស់នាងនៅជនបទ ស្រុកស្រែ ហើយសាលាដែលនាងត្រូវរៀន មានតែនៅទីក្រុង ដូចច្នេះនាងក៏ទៅបន្តនៅទីក្រុង តែមិនសូវឆ្ងាយខ្លាំងពេកទេ គ្រាន់តែចំណាយពេលធ្វើដំណើរពីរម៉ោងទើបដល់ប៉ុណ្ណោះ។
នាងមកលេងស្រុកកំណើតរាល់ពីរសប្ដាហ៍ម្ដង ហើយនាងគឺជាសិស្សម្នាក់ដែលចូលចិត្តអានសៀវភៅជាទីបំផុត ក្នុងចំណោមសិស្សអានសៀវភៅជាច្រើនទៀតនៅក្នុងសាលា ត្បិតតែនាងជាមនុស្សម្នាក់ដែលចូលចិត្តចង់ចេះចង់ដឹងចំណេះដឹងទូទៅក្នុងសៀវភៅផ្សេងៗជាច្រើនក៏ដោយក៏នាងនៅតែមិនភ្លេច មេរៀនសាលាឡើយ នាងក៏ជាសិស្សដែលពូកែម្នាក់ដែរ ក្នុងចំណោមសិស្សពូកែឯទៀត។
តែសៀវភៅដែលនាងចូលចិត្តអានបំផុតគួរអោយកត់សម្គាល់នោះគឺ សៀវភៅនិយាយអំពីការដាំដុះ ដំណាំ របៀបដាំដំណាំ របៀបលាយដី របៀបថែររក្សាដំណាំ ហើយនិង ប្រភេទសៀវភៅមួយប្រភេទទៀតគឺរបៀបធ្វើជំនួញ គ្រប់គ្រងមនុស្ស នឹង សៀវភៅធម៌។ ជារៀងរាល់ពេលដែលនាងត្រលប់មកលេងស្រុកកំណើត នាងតែងតែយកលុយដែលនាងសន្សំមុនពេលចាយនោះមកទិញគ្រាប់ពូជយកមកសាកល្បងដាំ ។
នាងឧស្សាហ៍ខ្លាំងណាស់ក្នុងការដាំ និងថែរក្សា តែគួរអោយស្ដាយនាងមិនទទួលបានអ្វីដូចដែលនាងប្រាថ្នានោះទេ ដំណាំដែលដុះមកនោះ មិនសូវល្អទាល់តែសោះ ហើយសម្បូរដោយសត្វល្អិត នាងក៏បរាជ័យលើកទី១។ ពីរសប្ដាហ៍មកទៀតនាងបានដូរតិចនិចក្នុងការលាយជី ព្រោះបើតាមសង្កេតនាងគិតថាប្រហែលមកពីលាយខុសហើយ នាងក៏សាកម្ដងទៀត តែជាអកុសល់នាងនៅតែបរាជ័យទៀត នាងក៏សាកម្ដងទៀត នៅតែដដែលទៀត នាងក៏ហូរទឹកភ្នែកហើយអង្គុយមុខដំណាំរបស់នាង ដោយបង្ហាញទឹកមុខយ៉ាងខកចិត្ត នាងក៏នៅតែបន្តធ្វើទៀត ពេលនោះបងប្រុសរបស់នាងក៏ដើរមកឈរមើលហើយនិយាយថា៖ "ស្អីទេអញហើយ ឃើញតែដាំៗៗ តែមិនដែលមានប្រយោជន៍ស្អីទេ នាំតែទើសកន្លែង"នាងរឹតតែឈឺចិត្តទៀត។
ពេលខ្លះនាងស្អប់នឹងភាពបរាជ័យដដែលៗរបស់នាងនេះខ្លាំងណាស់ ពេលខ្លះនាងអន់ចិត្តនឹងសម្ដីអ្នកជិតខាងខ្លាំងណាស់ ដោយនិយាយមិនខុសពីបងប្រុសរបស់នាងប៉ុន្មានទេ។ មានពេលខ្លះពួកគេសួរនាងថា ដាំអីទៀតហើយនឹង នាងមិនឆ្លើយប្រាប់ត្រង់ទេ ពេលខ្លះនាងនិយាយថា អត់មានដាំអីផង លាយដីលេងនឹង។ព្រោះនាងមិនចង់អោយគេដឹងថានាងកំពុងដាំអ្វីនោះទេ ព្រោះខ្លាចគេសើចចំអកទៀត។
មិនយូរប៉ុន្មានលទ្ធផលក៏ទទួលបានគាប់ជាទីពេញចិត្ត ទើបក្រុមគ្រួសារនាងយល់ស្របជួយនាង ខណៈពេលដែលពីមុនមក ពួកគាត់មិនយល់ស្របនឹងសកម្មភាពរបស់នាងទេ ហើយមិនសូវជួយថែ ស្រោចទឹកអីទេ។ តែដល់ពេលឥឡូវ ទើបពួកគាត់ជឿជាក់ ពេលនោះនាងសប្បាយចិត្តដល់ថ្នាក់ហូរទឹកភ្នែក ហើយនាងអាចជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ហើយអាចជួយអោយនាងបន្តការសិក្សាផ្នែកកសិកម្មនេះ យ៉ាងងាយស្រួលពេលចប់ថ្នាក់ទី១២ទៀតផង។
•«វានឹងអាចទៅរួចបាន ប្រសិនបើអ្នកចង់ធ្វើ»៕