អបអរសាទរ! អាន គុណកូឡា ដឹកដៃកូនក្រមុំយ៉ាងស្រស់សោភា ចូលរោងការនៅថ្ងៃនេះហើយ

//s9.kh1.co/f6/f6e7091b0c3141f049e905b0b1053fb742ede492.jpg
តារា & កម្សាន្ដ

 ១២-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃនេះជាថ្ងៃពិសេសរបស់អាយដល អាន គុណកូឡាដែលបានចូលរោងការជាមួយនឹងនារីដល់ស្រស់ស្អាតម្នាក់.....

ភ្នំពេញ៖ លោក អាន គុណកូឡា ធ្លាប់ជាអតីតតារាចម្រៀងដ៏ល្បីល្បាញមួយរូប ដែលបានបាត់មុខអស់រយៈពេលយ៉ាងយូរកន្លងមកនេះ។ ទើបតែមួយរយៈពេល ថ្មីៗនេះ លោកក៏បានវិលចូលសិល្បៈវិញ ធ្វើឱ្យអ្នកគាំទ្ររបស់លោកមានភាពសប្បាយរីករាយជាខ្លាំង ហើយលោកក៏បានធ្វើឱ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររបស់លោកបានភ្ញាក់ផ្អើលនូវរឿងមួយទៀតដែរ គឺភ្ញាក់ផ្អើលជាមួយនឹងរូបថតPre-Wedding របស់លោកជាមួយ នឹងនារីដ៏ស្រស់ស្អាតម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅថ្ងៃនេះ លោកក៏បានចូលរោងការ ដោយមើលឃើញថា កូនកម្លោះ កូនក្រមុំពិតជាសាកសមនឹងគ្នាខ្លាំងណាស់ ហើយរូបភាពក៏រំលេចទៅដោយភាពស្រស់ស្អាត រួមផ្សំជាមួយ និងស្នាមញញឹមផងនោះ។ 

បន្ថែមពីនោះទៀត ក៏មានហ្វេនៗជាច្រើនបានចូលរួមត្រេកអរ ចំពោះថ្ងៃពិសេសរបស់លោកផងដែរ៕

សូមទស្សនារូបភាពថ្ងៃមង្គលការរបស់លោក អាន គុណកូឡា ដូចខាងក្រោម៖

លោកអាន គុណកូឡា និងភរិយា
លោកអាន គុណកូឡា និងភរិយា
កូនក្រមុំរបស់លោក​ អាន គុណកូឡា
កូនក្រមុំរបស់លោក​ អាន គុណកូឡា
កូនក្រមុំរបស់លោក អាន គុណកូឡា
កូនក្រមុំរបស់លោក អាន គុណកូឡា
អាន គុណកូឡា
Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T